មេដឹកនាំកោះតៃវ៉ាន់និយាយថា ទំនាក់ទំនងជាមួយចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន

2024/01/01 08:10:05 pm        95

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃចន្ទទី១ ខែ មករា នេះថា ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ជាមួយប្រទេសចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន ហើយសន្តិភាពត្រូវតែពឹងផ្អែកលើ «សេចក្តីថ្លៃថ្នូរ» បន្ទាប់ពីមេដឹកនាំចិន លោក Xi Jinping បាននិយាយថា ការបង្រួបបង្រួមឡើងវិញ ជាមួយកោះនេះ គឺជៀសមិនរួច។

ប្រទេសចិន កំពុងបង្កើនសម្ពាធយោធា ដើម្បីអះអាងសិទ្ធិការទាមទារដែនអធិបតេយ្យភាពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលនៅថ្ងៃទី ១៣ ខែមករា នឹងរៀបចំការបោះឆ្នោតមេដឹកនាំ និងសភា។

ការអត្ថាធិប្បាយរបស់លោក Xi នៅក្នុងសុន្ទរកថា នៅថ្ងៃចូលឆ្នាំសកល បាននិយាយបញ្ជាក់ខ្លាំងជាងឆ្នាំមុន ដែលលោកបាននិយាយថា ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសមាជិកនៃគ្រួសារតែមួយ និងជាគ្រួសារដូចគ្នា។

ដោយត្រូវបានសួរអំពីសុន្ទរកថារបស់លោក Xi នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី នៅការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ លោកស្រី សៃ(Tsai) បាននិយាយថា គោលការណ៍សំខាន់បំផុតស្តីពីអ្វីដែលត្រូវអនុវត្តតាមទំនាក់ទំនងជាមួយប្រទេសចិន គឺលទ្ធិប្រជាធិបតេយ្យ។

លោកស្រីនិយាយថា នេះគឺជាការទទួលយកឆន្ទៈរួមគ្នារបស់ប្រជាជនកោះតៃវ៉ាន់ ដើម្បីធ្វើការសម្រេចចិត្ត។ បន្ទាប់មក យើងជាប្រទេសលទ្ធិប្រជាធិបតេយ្យ។

លោកស្រី Tsai និយាយថា ប្រទេសចិន គួរតែគោរពលទ្ធផលនៃការបោះឆ្នោតរបស់កោះតៃវ៉ាន់ ហើយវាជាទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ។

លោកស្រី Tsai បានជំរុញ និងធ្វើទំនើបកម្ម វិស័យការពារជាតិរបស់កោះតៃវ៉ាន់ ជាវិស័យអាទិភាព រួមទាំងការជំរុញកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុកផងដែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm