ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកល សម្រាប់មនុស្សជាតិលើភពផែនដី

2024/01/01 08:56:55 pm        243

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែ​បាន​ចេញ​​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២៤ នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវា​សន្តិភាព​នៅ​កម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ។

ឯលឧត្តមថ្លែងថា ទិវាសន្តិភាពនៅ​កម្ពុជា​ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជាក់​ស្តែងរ​បស់ប្រទេស និងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម ក៏​ដូច​ជា​ការ​រម្លឹក​គុណូបការៈដល់បិតាស្ថាបនិកសន្តិភាព ព្រមទាំងឥស្សរជន​ស្នេហា​ជាតិ​ទាំង​ឡាយ​ដែល​បាន​យក​ជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជា​ការ​ដាស់​ស្មារតី​ប្រជា​ពលរដ្ឋ​ពិសេស​យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និង​ស្អប់​ខ្ពើម​ភ្លើង​សង្គ្រាម​ហើយ​បញ្ចៀស​កុំឱ្យប្រវត្តិសាស្ត្រច្រំដែល។

បើតាមឯកឧត្តម ប៉ែន បូណា សន្តិភាពមិនមែនត្រឹមតែ​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋខ្មែរ និង​ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សន្តិភាពមានតម្លៃ​ជា​សកល​ពី​ព្រោះវា​ជា​សេច​ក្តី​ត្រូវ​ការ​របស់មនុស្សជាតិនៅលើភពផែនដីទាំងមូល។ នៅលើលោកយើងនេះ គ្មាននរណា​ស្អប់​ខ្ពើម​សន្តិភាព​ហើយ​ប្រាថ្នាចង់បានសង្គ្រាមនោះឡើយ។ ដូច្នេះ ការបង្កើតឱ្យមាន «ទិវាសន្តិភាព​នៅ​កម្ពុ​ជា​» ពិតជា​សម​ស្រប​ហើយ​ស័ក្តិស​ម​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន​ ក៏ដូចជាការ​គាំទ្រ​ពី​មនុស្សជាតិ​លើ​ភពផែនដី​ទាំងមូល​ជា​ពិសេស​ពី​បណ្តា​ប្រទេស​ដែល​ធ្លាប់​ភ្លក់​រសជាតិសង្គ្រាម។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាដែលមាន​បទ​ពិសោធន៍​ជោគ​ជាំ​ក្នុង​ភ្លើង​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍​ មានភ័ព្វ​សំណាង​ណាស់​ដែល​មាន​ឥស្សរជន​ស្នេហា​ជាតិ​ចេញ​មុខ​តតាំង​ប្រឆាំង​ផ្តួល​រំលំ​របប​វាល​ពិឃាដដើម្បីដណ្តើមយកជីវិតខ្មែរដែលនៅសេសសល់ពីជ្រោះមរណៈ។ ក្រៅ​ពី​ផ្តល់​សិទ្ធិ​រស់​រាន​មានជីវិតនិងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ការស្វែងរកសន្តិភាព ​គឺ​ជា​បេសក​កម្ម​ដ៏លំបាកលំបិនមួយទៀតដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាព​ពេញ​លេញ​ត្រូវ​បាន​រកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយការលះបង់​ធំធេង និង​ស្នាដៃ​នយោបាយ​ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ។

ឯកឧត្តម ប៉ែន បូណា បន្តថា សន្តិភាពដែលជាសមិទ្ធផល​មិន​អាច​កាត់​ថ្លៃ​បាន​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​ផល​រាល់​ថ្ងៃ​បាន​នឹង​កំពុង​ចាក់​ឫស​កាន់​តែ​ជ្រៅ​នៅ​លើ​ទឹក​ដី​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ក្រោម​ការថែទាំ​ និង​ការពារ​យ៉ាង​មុត​មាំ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​បន្ត​វេន​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។ ដោយហេតុថា សន្តិភាពមានតម្លៃជាសកល ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​សន្តិភាព មានន័យថា ជាអ្នកប្រឆាំងនឹងតម្លៃសកលរបស់មនុស្សជាតិ ពោលគឺ ប្រឆាំង​នឹង​សិទ្ធិ​រស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សតែម្តង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        140
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm