មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា

2024/01/01 09:53:17 pm        257

ប្រទេសជប៉ុនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។

ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានណែនាំឲ្យ «ជម្លៀសភ្លាមៗទៅកាន់តំបន់ទីទួលខ្ពស់»។ ទូរទស្សន៍នេះ បានបន្ថែមថា រលកកម្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំបន់ឆ្នេ Noto។

អាជ្ញាធរក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ សម្រាប់ខេត្តជិតខាងគ្នា Niigata និង Toyama ដោយព្រមានថា រលកនៅទីនោះ អាចមានកម្ពស់ដល់ទៅ ៣ម៉ែត្រ។ ទូរទស្សន៍រដ្ឋបានបង្ហាញពាក្យ «EVACUATE» (ជម្លៀសចេញ) ជាអក្សរធំ ដោយជំរុញឲ្យអ្នកស្រុកភៀសខ្លួនទៅកាន់ទីទួលខ្ពស់ទោះបីជាពេលនេះស្ថិតក្នុងអាកាសធាតុរដូវរងាក៏ដោយ។ ជាមួយគ្នានេះ មនុស្សម្នាក៏បានបង្ហោះពីរូបភាពវីដេអូរញ្ជួយដីពីផ្ទះសម្បែងរបស់ពួកគេ និងពីខាងក្នុងស្ថានីយរថភ្លើងក្រោមដីផងដែរ។

ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Kansai Electric បាននិយាយថា «មិនមានភាពមិនប្រក្រតី» ក្នុងរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់នោះទេ។

ចំណែកឯទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានព្រមានថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ០,៣ម៉ែត្រ អាចកើតមាននៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ចន្លោះពីម៉ោង ១៨:២៩នាទៅ ដល់ ១៩:១៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:២៩នាទី ដល់ម៉ោង ១០:១៧នាទី ម៉ោងសកល)៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm