
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអាទិត្យ (ទី៣១ ខែធ្នូ ឆ្នាំ២០២៣) បានទៅទស្សនកិច្ចនៅទីក្រុង និងតំបន់នានា ក្នុងរដ្ឋ Lower Saxony ដែលត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង។
អំឡុងទស្សនកកិច្ចទីក្រុង Verden នៅទន្លេ Aller លោក Scholz បានសរសើរសេវាកម្មសង្គ្រោះបន្ទាន់ ក្រុមតំណាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលលោកបាននិយាយថា បង្ហាញពីសាមគ្គីភាពពិតប្រាកដ។
លោក Scholz បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកតាមឧទ្ធម្ភាគចក្រលើតំបន់លិចទឹក អមដោយដំណើរលោក Stephan Weil នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Lower Saxony ។
អាជ្ញាធរក្នុងតំបន់ បាននិយាយថា ទឹកជន់លិចមិនទាន់ស្រកនៅឡើយទេ ក្នុងរដ្ឋ Lower Saxony ដោយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត គឺតំបន់នៅតាមទន្លេ Aller, Leine, Oker និង Mittelweser។ គេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្នុងសប្តាហ៍នេះ៕