បន្ទាប់ពីសង្គ្រាមច្រើនខែ ជនជាតិអ៊ីស្រាអែលវ័យក្មេង សង្ឃឹមមាន «ការចាប់ផ្តើមថ្មី» នៅឆ្នាំ២០២៤

2024/01/01 03:32:55 pm        49

ប៉ុន្មានវិនាទីបន្ទាប់ស្វាគមន៍ឆ្នាំថ្មី នៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុង Tel Aviv យុវជនអ៊ីស្រាអែលមួយចំនួនបានយល់ឃើញថា ពួកគេកំពុងរត់រកកន្លែងលាក់ខ្លួន ខណៈដែលអ្នកផ្សេងទៀត បានបន្តពិធីជប់លៀងជាមួយនឹងការញាក់ស្មា និងក្បាល ក្នុងពេលដែលប្រព័ន្ធការពារមីស៊ីលបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតនៅពីខាងលើ។

ការវាយប្រហារ នៅពាក់កណ្តាលអធ្រាត្រ ដែលមនុស្សជាច្រើនកំពុងព្យាយាមបំភ្លេចពីសង្រ្គាម នៅហ្កាហ្សាស្ទ្រីប ហាក់ដូចជាបានបង្ហាញពីភាពធុញទ្រាន់នឹងការប្រយុទ្ធ ដែលកំពុងបន្តមាន ពីសំណាក់ប្រជាជនអ៊ីស្រាអែលវ័យក្មេងជាច្រើន ដែលបានទៅប្រមូលផ្តុំគ្នា ដើម្បីអបអរថ្ងៃចូលឆ្នាំសកល ។

នៅមុខបាមួយ បន្ទាប់ពីមានការបាញ់រ៉ុក្កែត លោក Gabriel Zemelman វ័យ ២៦ឆ្នាំ បាននិយាយថា៖ «យើងទាំងអស់គ្នាភ័យខ្លាចយ៉ាងខ្លាំង។ បេះដូងរបស់ខ្ញុំលោតញាប់ណាស់។ វាមិនដូចជីវិតធម្មតា ដែលអ្នកស្រមៃនោះទេ សូម្បីតែខ្ញុំដែលកើតនៅទីនេះ។ វាគួរឲ្យភ័យខ្លាចណាស់»។

នារីម្នាក់ឈ្មោះ Gelerenter ជានិស្សិតអាយុ ១៧ឆ្នាំ បាននិយាយថា ដំបូងឡើយនាង «ភ័យខ្លាច« មិនហ៊ានចេញមកទេ ប៉ុន្តែទីបំផុតបានសម្រេចចិត្តចូលរួមជាមួយមិត្តភក្តិរបស់នាងដើម្បីអបអរ «ការចាប់ផ្តើមថ្មី» សម្រាប់ឆ្នាំ២០២៤។ ចំណែកតន្ត្រីករម្នាក់ឈ្មោះ Boaz Bates បាននិយាយថា លោកកំពុង «អធិដ្ឋានសុំសន្តិភាព ដើម្បីអោយមនុស្សឈប់ស្អប់គ្នា ហើយរស់នៅជួបជុំគ្នា»។

កងពលតូច Ezzedine al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយនិយាយថា ពួកគេបានបាញ់គ្រាប់រ៉ុក្កែត M90 ជាការឆ្លើយតបទៅនឹងការសម្លាប់រង្គាលជនស៊ីវិល ដែលធ្វើឡើងដោយអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារនេះ ដោយមិនបានរាយការណ៍ពីការរងរបួស ឬការខូចខាតជាបឋមឡើយ។ ផ្លូវក្នុងទីក្រុង Tel Aviv កកកុញទៅដោយអ្នកមកប្រារព្ធពិធីស្វាគមន៍ឆ្នាំថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ថ្វីបើសង្គ្រាម នៅតែបន្តកើតមាន ក្នុងតំបន់ហ្កាហ្សា ដែលបានអូសបន្លាយអស់រយៈពេលជិត៣ ខែក៏ដោយ។ សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១,១៤០នាក់ បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ ហើយក្រុមសកម្មប្រយុទ្ធក៏បានចាប់មនុស្សប្រហែល ២៥០នាក់ជាចំណាប់ថ្នូរផងដែរ ដែលភាគច្រើននៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង បង្កើតគណៈរដ្ឋមន្ត្រីក្រោមស្រមោលក្រុមស្តាំនិយមជ្រុល
2024/09/07 04:24:38 pm        1
ប្រទេសកូសូវ៉ូ បិទច្រកព្រំដែនចំនួនពីរជាមួយស៊ែរប៊ី បន្ទាប់ពីមានការតវ៉ា
2024/09/07 04:19:51 pm        1
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ប្តេជ្ញាជំរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង
2024/09/07 03:52:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង បង្កើតគណៈរដ្ឋមន្ត្រីក្រោមស្រមោលក្រុមស្តាំនិយមជ្រុល

2024/09/07 04:24:38 pm
​ប្រទេសកូសូវ៉ូ បិទច្រកព្រំដែនចំនួនពីរជាមួយស៊ែរប៊ី បន្ទាប់ពីមានការតវ៉ា
2024/09/07 04:19:51 pm
​នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ប្តេជ្ញាជំរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង
2024/09/07 03:52:18 pm
​កម្ដៅដ៏គ្រោះថ្នាក់នៅអឺរ៉ុប បានបំផ្លាញដំណាំ និងឆក់យកជីវិតមនុស្សរាប់ពាន់នាក់
2024/09/07 03:33:20 pm
​ជនជាតិប៉ាឡេស្ទីនជិត ៣០នាក់ស្លាប់នៅហ្កាហ្សា ខណៈជម្លោះមានអាយុកាល ១១ខែ
2024/09/07 03:08:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/07 07:11:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/08/10 10:12:33 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/03 07:41:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/05 03:49:06 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/08/24 03:41:28 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am