នាយទាហាន ពលទាហាន ប្រកាសគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលយកថ្ងៃទី២៩ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា»

2024/01/01 11:13:19 pm        682

ភ្នំពេញ៖ នាយទាហានពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃជាតិផ្លូវការមួយនៅកម្ពុជាដោយឲ្យមានការឈប់សម្រាកជាសាធារណៈខណៈការកំណត់ថ្ងៃទី២៩ជាថ្ងៃបុណ្យជាតិនេះ

ត្រូវបាននាយទាហានពលទាហានទាំងនោះយល់ឃើញថាវាជាការល្អបំផុតដើម្បីជាសារមួយដល់ពលរដ្ឋគ្រប់រូបឲ្យយល់ពីតម្លៃសន្តិភាពបន្ថែមទៀតនៅកម្ពុជា។

 ជាកាដូរឆ្នាំថ្មី ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យករាល់ថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ហើយក៏ជាថ្ងៃជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ ខណៈការកំណត់យកថ្ងៃទី២៩ជាទិវាសន្តិភាពនៅកម្ពុជានេះ គឺដើម្បីឆ្លើយទៅនឹងបំណងប្រាថ្នាដ៏ពិសដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រលាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាម។

 តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV តាមប្រព័ន្ធសារអេឡិចត្រូនិច(តេលេក្រាម) ឧត្ដមសេនីយ៍ត្រី យុង ខេមរា មេបញ្ជាការងកងពលតូចលេខ៧០ បានលើកឡើងថា ការរៀបចំឲ្យមានទិវាសន្តិ ភាពនៅកម្ពុជានេះ គឺពិតជាល្អបំផុតសម្រាប់កម្ពុជាទាំងមូល ពីព្រោះថាវាជាការ ដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឲ្យចងចាំជានិច្ចអំពី ទុក្ខលំបាកវេទនា របស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឲ្យដឹងច្បាស់«គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេសការចូលរួមការពារ និងថែរក្សាឲ្យបានដាច់ខាតនូវ«សុខសន្តិភាព»ដែលរកបានដោយកម្រនេះ។

រីឯលោកវរសេនីយ៍ទោ វិន យ៉ូរ៉ូហាស៊ីឈីរ៉ូជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ក៏បានបង្ហាញការគាំទ្ររបស់ខ្លួនពេញទំហឹងផងដែរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលយកថ្ងៃទី២៩ជាថ្ងៃ«ទិវាសន្តិភាពនៅកម្ពុជា» មូលហេតុដែលលោកគាំទ្រ ដោយសារប្រវត្តិសាស្រ្តរបស់កម្ពុជា ពីមុនពោលគឺជាង៤០ឆ្នាំមុនមានទុក្ខលំបាកយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃសង្រ្គាម។ ប៉ុន្តែបន្ទាប់ពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានធ្វើឲ្យកម្ពុជាទាំងមូលមានការបង្រួបបង្រួមគ្នា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

​ក្នុងនាមជាកងកម្លាំងយោធាមួយរូបដែរនោះ លោក អនុសេនីយ៍ទោ អ៊ឹម ម៉ានិន ជំនួយការការិយាល័យទី៥ កងពលតូចលេខ៧០ ក៏បានប្រកាសគាំទ្រផងដែរចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយ លោកលើកឡើងថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

​ជាមួយគ្នានោះដែរ លោកវរសេនីយ៍ត្រី ជឿន វិបឿន ក៏បានលើកឡើងផងដែថា ការសម្រេចរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជានេះ គឺជាការល្អ ពីព្រោះវា ជាការំលឹកដល់ការបញ្ចប់សង្រ្គាមទាំងស្រុង និងជាការដឹងគុណយ៉ាងធំធេងចំពោះមគ្គុទេសក៍ឯករបស់កម្ពុ ជា គឺសម្តេចតេជោ ហ៊ុន សែន គោរពនូវវារៈភាពរបស់អ្នកស្នេហាជាតិ និងវារៈនារីស្នេហារបស់កម្ពុជា ដែលបានប្រយុទ្ធតស៊ូរ យ៉ាងស្វិតស្វាញនូវសមរភូមិ ទាំងសមរភូមិសង្រ្គាម និងការទូតជាដើមនោះ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីទិវាសន្តិភាពនៅកម្ពុជា ដែលបានចេញនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងទៀតថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ អង់អាចក្លាហាន និងការធ្វើពិលិកម្មគ្រប់បែបយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្រ្គាម ទំាំង សមរភូមិការទូត ទំាងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្រ្គាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខ សន្តិភាពពេញលេញផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជាជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm