ក្រសួងកសិកម្ម ជំរុញ​លើកកម្ពស់​ផលិតភាព គុណភាព និង​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​

2021/06/22 06:14:54 pm        331

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំរុញ​លើកកម្ពស់​ផលិតភាព ​គុណភាព និង​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម តាមរយៈ​ការផ្តល់​ជំនួញ​បច្ចេកទេស ​និង​គ្រឿង​បរិក្ខារ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​។

មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ និង​ទទួល កាលពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០២១ របស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​សម្តែង​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ ដែល​បាន​ចូលរួម​លើកកម្ពស់​ខ្សែ ច្រវាក់​ផលិតកម្ម​បន្លែ និង​មាន់​ស្រែ​ខ្មែរ របស់​សហគមន៍​កសិកម្ម​ធានា​បាន​ផលិតភាព​ គុណភាព សុវត្ថិភាព និង​ទីផ្សារ បង្កើត​ឱកាស​ការងារ ​និង​ប្រាក់ ចំណូល​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​។

ឯកឧត្តម​សង្ឃឹម និង​ជឿជាក់ថា ​អង្គការ​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ ​ដល់​សហគមន៍​កសិកម្ម​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ឆ្លើយតប​តាម​តម្រូវការ​ជាក់​ស្តែង​នៃ​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​មកកាន់​ទីផ្សារ ​ដើម្បី​រក្សា​បាន​នូវ​គុណភាព​ស្រស់ ​ចំណេញ​ពេល​កាត់បន្ថយ​ការបាត់បង់​ចំនួន​ ឬ​ បរិមាណ​ផលិតផល ​ដែល​បណ្តាល​មកពី​មធ្យោបាយ​ដឹកជញ្ជូន និង​ទូ​ត្រជាក់​សម្រាប់​រក្សា​ទុកដាក់​ផលិតផល​។​ល​។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើ​សុំ​ឲ្យ​អង្គការ​បន្ត​ជួយ​គាំទ្រ​ដល់​សហគមន៍ ​កសិកម្ម​ផ្សេងៗ​ទៀត ដើម្បី​ចូល​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ផលិតភាព ​គុណភាព សុវត្ថិភាព ​និង​បញ្ហា​ទីផ្សារ​រ​។ គួរ​ជួយ​ពង្រឹង​សមត្ថភាព​លើ​ការដឹកនាំ គ្រប់គ្រង ​បច្ចេកទេស​កែច្នៃ​កសិផល និង​ការងារ​ទីផ្សារ​ដើម្បី​ប្រែក្លាយ​ទៅជា​សហគមន៍​ក​សិ​កម្ម​គំរូ ​និង​សហគ្រិន​ខ្នាតតូច​-​មធ្យម​នៅ​ជនបទ​។

គម្រោង​របស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ គឺ​ស្តីពី “​ការលើកកម្ពស់​ផលិតផល មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិខ្មែរ​” គឺជា​គម្រោង​មួយ​សមស្រប និង​មាន ​លក្ខណៈ​ជោគជ័យ​ខ្ពស់ ​ដោយសារ​ផលិតផល​មាន់​ស្រែ​មាន​តម្រូវការ​ខ្ពស់ ​នៅលើ​ទីផ្សារ និង​កសិករ​ចិញ្ចឹម​មាន់​មាន​ជំនាញ ​បច្ចេកទេស​ខ្លះ​រួចមកហើយ និង​ផ្តល់​ទុន​វិនិយោគ​ដោយ​បាន​ការ​បណ្តុះបណ្តាល​ពី​មន្ត្រី​កសិកម្ម ​និង​មន្ត្រី​របស់ អង្គការ​មិនមែន​រដ្ឋាភិបាល​នាពេល​កន្លងមក​៕​

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        19
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm