កងទ័ពអ៊ីស្រាអែលព្រមានថា សង្រ្គាមនៅហ្កាហ្សា នឹងបន្តមានពេញមួយឆ្នាំ២០២៤

2024/01/02 02:25:48 am        548

អ៊ីស្រាអែលបានព្រមានថា សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នឹងបន្តមានពេញមួយឆ្នាំ២០២៤ ខណៈដែលការវាយប្រហារឥតឈប់ឈរ បានសម្លាប់មនុស្សរាប់សិប នាក់នៅហ្កាហ្សា ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់រ៉ុក្កែត នៅពាក់កណ្តាលអធ្រាត្រ (ថ្ងៃទី១ ខែមករា)។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅក្នុងសារឆ្នាំថ្មីថា ទាហានបម្រុងចំនួន ៣០០.០០០នាក់ នឹងទទួលបានការសម្រាកពីសង្រ្គាម ដើម្បីត្រៀមខ្លួនសម្រាប់ «ការប្រយុទ្ធដ៏យូរអង្វែង» នាពេលខាងមុខ។ លោក Hagari បាននិយាយថា កងទ័ព «ត្រូវតែរៀបចំផែនការទុកជាមុន ដោយយល់ថា យើងនឹងត្រូវតម្រូវឲ្យធ្វើភារកិច្ចបន្ថែម និងសង្រ្គាមពេញមួយឆ្នាំនេះ» ខណៈដែលជម្លោះដែលបង្កឡើងដោយការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា បានផ្ទុះឡើង។

មន្ត្រីក្រសួងសុខាភិបាល នៅទីនោះ បាននិយាយថា ការបាញ់កាំភ្លើងធំម្តងទៀត បានវាយប្រហារតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ ដោយមានការវាយប្រហារ ត្រូវបានរាយការណ៍នៅទូទាំងតំបន់។

សង្គ្រាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាន នៅតំបន់ហ្កាហ្សានេះ ត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សស្លាប់ប្រហែល ១.១៤០នាក់ ដោយភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបរបស់សារព័ទ៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។

លើសពីនោះទៀត ក្រុមសកម្មប្រយុទ្ធក៏បានចាប់មនុស្សប្រហែល ២៥០នាក់ ជាចំណាប់ថ្នូរនៅថ្ងៃនោះផងដែរ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ អ៊ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ហើយបានចាប់ផ្តើមការវាយលុកយ៉ាងខ្លាំងក្លាយ ដែលបានធ្វើឲ្យតំបន់ហ្កាហ្សាដ៏ធំត្រូវបំផ្លាញខ្ទេចខ្ទី និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១,៨២២ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm