អនាម័យរបៀបរៀបរយនៅមាត់ទន្លេត្រូវបានរៀបចំស្អាត ក្រោយការកម្សាន្ត​រីករាយ​របស់ពលរដ្ឋ នាថ្ងៃឆ្លងឆ្នាំ

2024/01/02 05:57:20 pm        311

បរិស្ថានអនាម័យ និងរបៀបរៀបរយសាធារណៈ នៅសួនច្បារមាត់ទន្លេ ត្រូវ​បាន​គិតគូរ​រៀបចំ​សម្អាត​​បាន​ស្អាត​ល្អប្រសើរ ពីអាជ្ញាធរមូលដ្ឋាន ក្រោយការ​ដើរ​លេង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំសកល ២០២៤ ។

លោក ម៉ៅ ពោធិ៍ ប្រធានកម្លាំងសណ្តាប់ធ្នាប់ប្រចាំគោលដៅសួនមាត់ទន្លេ បានប្រាប់ BTV ឱ្យដឹងថា រយៈពេល២យប់៣ថ្ងៃមកនេះ ដោយគិតចាប់ពីថ្ងៃទី៣១ ធ្នូ នៃឆ្នាំ២០២៣ ដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារសណ្តាប់ធ្នាប់ បានបន្តសកម្មភាពការងារ ក្នុងកា​រ​សម្អាត​អនាម័យ​ជា​និច្ច ដោយបាន​បាញ់​លាង​សម្អាត​កន្លែង​ដែល​មាន​ការ​ដក់​ទឹក​កង្វក់​នៅ​លើ​សួនច្បារ និងសហការជាមួយផ្នែកបរិស្ថាន ក្នុងការដើរប្រមូលសំរាមនានា​តាម​ទី​ធ្លា​សួន​ច្បារ​ជា​ដើម។

ពលរដ្ឋមើលឃើញពីការរៀបចំបានស្អាតពីក្រុមការងារអាជ្ញាធរ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ថ្វីត្បិតរយៈពេល០២យប់នេះ មានមនុស្សម្នាមកលេងកម្សាន្តដោយបានចោល និង​បន្សល់​សំរាម​យ៉ាង​ច្រើន​ក៏​ពិត​មែន ប៉ុន្តែក្រោយចប់កម្មវិធីភ្លាម សួន​ច្បារ​គឺ​វិល​មក​ភាព​មាន​អនាម័យ​ល្អ​ប្រសើរ​ឡើង​វិញ មិនមានបន្សល់ជាក្លិនស្អុយឆ្អេះឆ្អាបនោះឡើយ ។ ហើយនៅព្រឹកថ្ងៃទី០២ មករា នេះ ពលរដ្ឋ​បានដើរលេងកម្សាន្តដោយអារម្មណ៍ស្រស់ស្អាតបំផុតផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌដូនពេញ តែងដាក់វេនក្រុមការងារប្រចាំការ ក្នុង​ការ​ចុះ​បាញ់​លាង​សម្អាត​បរិស្ថាន​អនាម័យនៅសួនច្បារមាត់ទន្លេជាប្រចាំ មិនចាំទាល់តែមានពិធីបុណ្យទាន និង​បុណ្យ​ជា​តិសម្ខាន់ៗទើបមានការសម្អាតនោះទេ ។ ហើយកិច្ចការងារសម្អាតនេះ ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​ និង​បង្ហាញ​ភាព​សាទរ​ជានិច្ច​ចំពោះ​សកម្មភាព​គិតគូរ​យក​ចិត្ត​ទុ​ក​ដាក់​លើ​ការងារ​បរិស្ថាន​សង្គម​មួយនេះ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm