អ៊ីរ៉ង់បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រក្រហម ស្របពេលភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង

2024/01/02 06:05:17 pm        549

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា នាវាចម្បាំង អាល់បស (Alborz) របស់អ៊ីរ៉ង់បានចូលក្នុងសមុទ្រក្រហមតាមរយៈច្រកសមុទ្រ បាប អាល់ ម៉ាន់ដេប(Bab al-Mandeb)ជាយុទ្ធសាស្ត្រ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើផ្លូវទឹកដ៏សំខាន់ជាសកល។

ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃចន្ទថា នាវាពិឃាត Alborz បានចូលសមុទ្រក្រហម ដោយឆ្លងកាត់ផ្លូវទឹក Bab al-Mandeb នៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដោយភ្ជាប់ជាមួយឈូងសមុទ្រ អាដែន(Aden) ក្នុងមហាសមុទ្រឥណ្ឌា។

ប្រភពខាងលើបានបន្ថែមថា កងនាវាជើងទឹករបស់អ៊ីរ៉ង់បាននិងកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ដើម្បីធានាផ្លូវដឹកជញ្ជូន ការវាយប្រហារពីចោរសមុទ្រ ក្នុងចំណោមគោលបំណងផ្សេងទៀតចាប់តាំងពីឆ្នាំ ២០០៩មក។

សហរដ្ឋអាមេរិកកាលពីដើមខែធ្នូ បានបង្កើតក្រុមការងារកងទ័ពជើងទឹកចម្រុះជាតិសាសន៍សម្រាប់សមុទ្រក្រហម បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនពីសំណាក់ក្រុមឧទ្ទាមហ៊ួធី(Houthi) របស់ប្រទេសយេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ លើនាវាជំនួញ ដែលនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្អាកការឆ្លងកាត់តំបន់ដែលមានភាពតានតឹងខាងយោធាខ្លាំងនាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ួទីនិយាយថា ការវាយប្រហារនេះគឺជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានរងការឡោមព័ទ្ធ ជាទីដែលអ៊ីស្រាអែលកំពុងបន្តយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលជាច្រើនខែមកនេះ។

យោងតាមសភាដឹកជញ្ជូនអន្តរជាតិ ១២ ភាគរយនៃពាណិជ្ជកម្មពិភពលោកឆ្លងកាត់សមុទ្រក្រហម ដែលផ្តល់ផ្លូវកាត់ឆ្លងកាត់ទ្វីបអាហ្រ្វិកតាមរយៈព្រែកជីកស៊ុយអេ។

របាយការណ៍របស់សារព័ត៌មានTasnim កើតឡើងមួយថ្ងៃបន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកបានបាញ់ទៅលើក្រុមឧទ្ទាមហ៊ួធី ដែលប៉ុនប៉ងឡើងលើនាវាដឹកទំនិញមួយក្បែរប្រទេសយេម៉ែន ដោយក្រុមឧទ្ទាមរាយការណ៍ថា អ្នកប្រយុទ្ធចំនួន ១០ នាក់បានស្លាប់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        1
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm