រុស្ស៊ីចាប់ខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅឯពិធីបុណ្យចូលឆ្នាំថ្មី

2024/01/02 07:25:17 pm        382

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថា នគរបាលរុស្ស៊ីបានឃុំខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងការវាយឆ្មក់ក្នុងឱកាសចូលឆ្នាំសកល ដោយភាគច្រើននៃពួកគេ ប្រឈមនឹងការនិរទេសទៅប្រវេសន៍កំណើតវិញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍ថា ជនអន្តោប្រវេសន៍ប្រហែល៣ពាន់នាក់ ត្រូវបានឃុំខ្លួននៅទីក្រុង សេន ភីធឺស្បើក (St. Petersburg) ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងឆែកឆេរ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់ប្រភពពីភ្នាក់ងារអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះថា ជនអន្តោប្រវេសន៍ជាង ៦០០ នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការបំពានផ្សេងៗនៃច្បាប់ធ្វើអនន្តោប្រវេសន៍ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើ បានបន្ថែមថា មនុស្សជាង ១០០ នាក់ប្រឈមនឹងការនិរទេស។សារព័ត៌មានអនឡាញ SOTA របស់រុស្ស៊ីបាននិយាយថា បុរសម្នាក់មកពីប្រទេសតាជីគីស្ថាន ដែលស្លៀកពាក់ជាតាណូអែល ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ជាច្រើនដែលត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ។

នៅទីក្រុងឆេលយ៉ាប៊ីនស៍(Chelyabinsk)ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ី ដែលជាគណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ខ្លួនកំពុងបើកសំណុំរឿងព្រហ្មទណ្ឌលើក្រុមជនអន្តោប្រវេសន៍បីនាក់ពាក់ព័ន្ធនឹងសកម្មភាពហឹង្សា ប្រឆាំងនឹងទាហានរុស្ស៊ី និងប្រពន្ធរបស់ពួកគេ។

គណៈកម្មាធិការនេះ បាននិយាយនៅលើ Telegram ថា ក្រុមជនអន្តោប្រវេសន៍ក្នុងស្ថានភាពស្រវឹងបានវាយប្រហារយុវជនពីរនាក់ដែលត្រូវបានពង្រាយពីខ្សែបន្ទាត់ជួរមុខ ក្នុងនោះ ទាហានម្នាក់ត្រូវបានវាយដោយដំបង៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm