ក្រសួងទេសចរណ៍​ ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ទេសចរណ៍​ជំរុញ​យុវជន​បន្ត​សិក្សា​លើ​ជំនាញ​ទេសចរណ៍

2021/06/22 06:31:59 pm        223

ភ្នំពេញ ៖ ដើម្បី​ជំរុញ​អោយ​យុវជន​កម្ពុជា​ដែល​បាន​បោះបង់​ការសិក្សា​នានា​ ទទួល​បាន​សិក្សា​ជំនាញ​នានា​ ជា​បន្តបន្ទាប់​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ​នោះ ​និង​អាច​ចូល​បំរើ​ការងារ​​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន ​ក្រសួងទេសចរណ៍​បាន​សម្រេច​រៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ វិញ្ញាបនបត្រ​វិជ្ជាជីវៈ​កម្រិត​ដំបូង ជូន​ដល់​យុវជន​ដែល​សិក្សា​ជំនាញ​ទេសចរណ៍​ចប់​អាច​យក​វិញ្ញាបនបត្រ​នោះ​ទៅ​ប្រើ​ប្រាស់​ស្វែងរក​ការសិក្សា​ជំនាញ​បន្ត​រហូត​កម្រិត​ឧ​ត្ត​ម​សិក្សា​។​

​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​ស្តីពី ការរៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ វិញ្ញាបនបត្រ​វិជ្ជាជីវៈ​លើ​ជំនាញ​សេវា​ម្ហូបអាហារ​ និង​ភេសជ្ជៈ ​ជំនាញ​ការិយាល័យ​ជួរមុខ ​និង​គេហកិច្ច ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា​នេះ ។

លោក ជួប រតនា ​ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍទេសចរណ៍ ​និង​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​គ្រប់គ្រង​គម្រោង​ហូ​កា បាន​ថ្លែងថា​ នៅក្នុង​ដំណាក់​ដំបូង​នេះ ក្រសួងទេសចរណ៍​ចាប់ផ្តើម​រៀបចំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​១ ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ ជូន​ដល់​បណ្តា​យុវជន​នានា​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​លើ ជំនាញ​សេវា​ម្ហូបអាហារ​និង​ភេសជ្ជៈ ​ជំនាញ​ការិយាល័យ​ជួរមុខ និង​គេហកិច្ច ដើម្បី​អោយ​គេ​យក​វិញ្ញាបនបត្រ​នោះ​ទៅប្រើ​ប្រាស់​ស្វែងរក​ការងារ​ធ្វើ​ផង និង​ប្រើប្រាស់​ដើម្បី​បន្ត​ការសិក្សា​ជំនាញ​ទេសចរណ៍ ​រហូតដល់​បរិញ្ញាបត្រ​រង​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម​។

លោក បន្តថា អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ស្វី​ស​ខន​ថាក់​ នៅក្នុង​ដំណាក់កាល​បន្ទា​ប់​ក្រសួងទេសចរណ៍​នឹង​បន្ត​រៀបចំ​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​លើ​ជំនាញ​បដិសណ្ឋារកិច្ច ​ជំនាញ​ចុងភៅ និង​ជំនាញ​នានា​ទៀត​ក្នុង​វិស័យ​ទេសចរណ៍ ​ហើយ​គ្រប់​យុវជន​ដែល​សិក្សា​ជំនាញ​ទេសចរណ៍​ ដែល​ទទួលស្គាល់​ក្នុង​កម្រិត​គុណវុឌ្ឍិ​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ ​គេ​ក៏​អាច​បន្ត​សិក្សា​ ឬ​ អាចដាក់​ពាក្យ​ស្នើ​ប្រឡង​តេស្ត​សមត្ថភាព​ដើម្បី​ទទួល​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ទេសចរណ៍ ​និង​សញ្ញាប័ត្រ​ដែល​ទទួលស្គាល់​កម្រិតស្តង់ដារ​អាស៊ាន​ផងដែរ​។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ​ការបង្កើត​គុណវុឌ្ឍិ​ជាតិ វិជ្ជាជីវៈ​ទេសចរណ៍​នេះ ​គឺជា​ការ​បង្ក​លក្ខណៈ​អោយ​យុវជន​កម្ពុជា ​ជាពិសេស​យុវជន​បោះបង់​ការសិក្សា ​យុវជន​ក្នុង​ក្រុម​ងាយ​រងគ្រោះ ​ យុវជន​បាត់បង់​ឱកាស​ការងារ​នានា និង​ពលករ​ចំណាកស្រុក​នានា ​ទទួល​បាន​ឱកាស​ការសិក្សា ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ​ក្នុង​ប្រព័ន្ធ​ច្បាស់លាស់​ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ចំណេះដឹង ​ជំនាញ និង​បទពិសោធន៍ ដែល​ខ្លួន​បាន​សិក្សា​និង​អនុវត្ត ព្រមទាំង​បើក​ច្រក​អោយ​យុវជន​កម្ពុជា​យើង​ទទួល​បាន​ការសិក្សា​ពេញ​មួយ​ជីវិត ។

ឯកឧត្តម ប៉ាក់ សុខុម បញ្ជាក់ថា ​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ VIDEO CONFERENCE នៅថ្ងៃនេះ ​គឺជា​ចំណុច​ផ្ដើម​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការ​ផ្តល់​ឱកាស​អោយ​យុវជន​ជំនាន់​ក្រោយៗ ​ទទួល​បាន​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​តាម ប្រព័ន្ធ​ដែល​មាន​ការ​ទទួលស្គាល់​ត្រឹមត្រូវ​៕


​​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm