ក្រសួងការបរទេសឡាតវី៖ ទោះបីជាអ៊ុយក្រែនរំដោះទឹកដីរបស់ខ្លួនក៏ដោយ ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុប នឹងនៅតែមាន

2024/01/02 08:43:15 pm        469

លោក Krišjānis Kariņš រដ្ឋមន្ត្រីការបរទេសឡាតវី បាននិយាយថា ទោះបីជាអ៊ុយក្រែនរំដោះទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ក៏ដោយ ក៏ការគំរាមកំហែងខាងយោធាចំពោះអឺរ៉ុបពីរុស្ស៊ី នឹងនៅតែមាន។

«រដ្ឋាភិបាលរុស្ស៊ី មិនអាចកែលម្អសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួនបានទេ។ ការគ្រប់គ្រងស្ថានភាព ត្រូវបានផ្តោតទៅលើការប្រឆាំងនឹងការស្វែងរកសត្រូវខាងក្រៅ និងមានការបណ្តុះគំនិតថា ការដួលរលំនៃសហភាពសូវៀត គឺជាអំពើអាក្រក់ដ៏ធំបំផុត។ ដូច្នេះចំាបាច់ត្រូវប្រគល់ទឹកដីដែលបាត់បង់មកវិញរួមទាំងផលប្រយោជន៍ផ្សេងៗ។ វាជាការសោកស្ដាយដែលនេះ មិនមែនជាសង្រ្គាមរបស់វិមានក្រឹមឡាំងទេ វាបានក្លាយជាសង្រ្គាមដែលគាំទ្រដោយប្រជាជនរុស្ស៊ី។ ប្រទេសរុស្ស៊ី កំពុងឈានទៅមុខជាមួយនឹងការពង្រីកចក្រពត្តិ ហើយបន្តជាការគំរាមកំហែងដល់អឺរ៉ុប»។

ដូចដែលអ្នកនយោបាយរូបនេះ បាននិយាយថា នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានបញ្ចប់ ការគំរាមកំហែង នឹងចាប់ផ្តើមកើនឡើង ប្រទេសរុស្ស៊ី នឹងបន្តកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពឋិតថេរនៃរដ្ឋាភិបាលរុស្ស៊ី គឺផ្អែកលើមហិច្ឆតាចក្រពត្តិនិយម។

លោក Kariņš បានបន្ថែមថា ការពិភាក្សាអំពីការបរាជ័យ ឬការបាត់បង់ទឹកដីមួយចំនួន ដែលអាចកើតមានរបស់អ៊ុយក្រែន និងជ័យជម្នះរបស់រុស្ស៊ី គឺមានបំណងលើកទឹកចិត្តប្រទេស និងសង្គមលោកខាងលិច ឲ្យទប់ស្កាត់សេណារីយោបែបនេះ។ ដូចដែលលោករដ្ឋមន្ត្រីការបរទេស បានលើកឡើង ជ័យជម្នះនៅអ៊ុយក្រែន នឹងបង្ហាញដល់វិមានក្រឹមឡាំងថា គោលនយោបាយរបស់ខ្លួនត្រឹមត្រូវ ដែលធ្វើឲ្យខ្លួនអាចវាយប្រហារប្រទេសជិតខាង និងទទួលបានផលប្រយោជន៍ពីវានោះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm