WHO៖ វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចាប់ផ្ដើម​អស់​បណ្ដើរៗ​នៅ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​

2021/06/22 06:36:21 pm        142

WHO៖ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ធំ​ដែល​បាន​ទទួល​វ៉ាក់សាំង Covid-19 តាមរយៈ​កម្ម​វិធី​ចែក​រំលែក​សកល​ មាន​មិន​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​កម្មវិធី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ទេ​។​

​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​លោក​វេជ្ជបណ្ឌិត Bruce Aylward បាន​និយាយ​ថា​ កម្មវិធី Covax បាន​ចែកចាយ​ចំនួន ៩០​លាន​ដូ​ស​ទៅកាន់ ១៣១​ប្រទេស​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ចំនួន​នេះ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រជាជន​ពី​វីរុស​ ដែល​នៅតែ​បន្ត​រីក​រាលដាល​ពាស​ពេញ​ពិភពលោក​នោះ​ទេ​។​ ការ​ខ្វះខាត​កើតឡើង ​ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​បាន​មើល​ឃើញ​រលក​ឆ្លង​ទី​បី​។​ ​កាលពី​ថ្ងៃ​ចន្ទ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ លោក Cyril Ramaphosa បាន​អំពាវនាវ​ឲ្យ​ប្រទេស​អ្នក​មានបញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ខណៈ​រដ្ឋាភិបាល​របស់​លោក​បាន​រឹតត្បិត​ទប់ស្កាត់​ករណី​ឆ្លង ​ដែល​កំពុង​កើន​ឡើង​ខ្លាំង​។​

​លោក Ramaphosa បាន​និយាយ​ថា ​ក្នុង​កម្រិត​ទ្វីប​មួយ​មានតែ​វ៉ាក់សាំង​ចំនួន ៤០​លាន​ដូ​ស​ប៉ុណ្ណោះដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មាន​ចំនួន​តិច​ជាង ២% នៃ​ចំនួន​ប្រជាជន​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​គម្រោង Covax ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​មួយ​ ក្នុង​ការផលិត​វ៉ាក់សាំង​បន្ថែម​ទៀត​នៅ​អាហ្វ្រិក​ខាងត្បូង​។​ ​គម្រោង​ចែកចាយ​សកល​ Covax ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន​ដើម្បី​ធានា​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ត្រូវ​បាន​ទទួល​នៅ​ទូទាំង​ពិភពលោក ដោយមាន​បណ្ដា​ប្រទេស​អ្នកមាន​ឧបត្ថម្ភ​ធន​បម្រុង ​សម្រាប់​ប្រទេស​ក្រីក្រ​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm