[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុនបានកើនឡើងដល់ ៤៨នាក់ខណៈការស្វែងរកអ្នកនៅមានជីវិតនៅតែបន្ត

2024/01/02 11:32:48 pm        318

មនុស្សយ៉ាងហោចណាស់ ៤៨នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រទេសជប៉ុនចំថ្ងៃចូលឆ្នាំសកល ខណៈដែលក្រុមអ្នកសង្គ្រោះនៅថ្ងៃអង្គារនេះ កំពុងព្យាយាមទៅឲ្យដល់តំបន់ដាច់ស្រយាលនានាជាទីដែលអគារជាច្រើនត្រូវបានដួលរលំ ផ្លូវថ្នល់រងការបំផ្លិចបំផ្លាញនិងដាច់ចរន្តអគ្គិសនីលើលំឋានរាប់ម៉ឺនខ្នង។

យោងតាមសារព័ត៌មាន AFP មន្ត្រីប្រខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)មួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា អ្នកស្លាប់បានកើនឡើងដល់៤៨នាក់ ។  

ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។    

រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។  

លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយអំឡុងជំនួបបន្ទាន់ថ្ងៃអង្គារនេះថាការស្វែងរក និងសង្គ្រោះ សម្រាប់អ្នកដែលរងផលប៉ះពាល់ពីការរញ្ជួយដី គឺជាសមរភូមិប្រជែងនឹងពេលវេលា។ 

បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។

ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        67
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm