
ក្រសួងការពារជាតិន័រវែស បានប្រកាសកាលពីថ្ងៃទី១ ខែមករាថា ក្រុមហ៊ុនន័រវេសជាច្រើន ឥឡូវនេះ នឹងអាចលក់អាវុធ និងឧបករណ៍ការពារដោយផ្ទាល់ទៅឲ្យអាជ្ញាធរអ៊ុយក្រែន បន្ទាប់ពីការសម្រេចចិត្តពីទីក្រុងអូស្លូ។
រដ្ឋាភិបាលន័រវែសពីមុន បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា ការបរិច្ចាក គឺ «លែងគ្រប់គ្រាន់ទៀតហើយ» នៅពេលដែលសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានហូរចូលទៅក្នុងឆ្នាំ ២០២៤ហើយនោះ។
ដូច្នេះហើយ បណ្តាក្រុមហ៊ុនការពារជាតិន័រវែស ឥឡូវនេះ អាចស្នើសុំអាជ្ញាប័ណ្ណនាំចេញពីក្រសួងការបរទេសន័រវែស ដើម្បីលក់ផលិតផលការពារដោយផ្ទាល់ទៅអ៊ុយក្រែន។
ក្រសួងការពារជាតិ បាននិយាយថា៖«រដ្ឋាភិបាលមានការព្រួយបារម្ភថា ប្រទេសន័រវែស គួរតែផ្តល់ការគាំទ្រអាវុធរយៈពេលវែង និងមានប្រសិទ្ធភាពសម្រាប់ការតស៊ូការពារស្របច្បាប់របស់អ៊ុយក្រែន ដោយផ្អែកលើតម្រូវការរបស់អ៊ុយក្រែន»។