ប្រទេសថៃ និងចិន នឹងលែងឲ្យមានការសុំទិដ្ឋាការទៀតទេ ចាប់ពីខែមីនា

2024/01/03 12:44:34 am        430

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) បាននិយាយថា ប្រទេសថៃ និងចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសទាំង២ ចាប់ពីខែមីនាតទៅ។

កាលពីខែកញ្ញាឆ្នាំមុន ប្រទេសថៃបានអនុវត្តកម្មវិធីលើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន ក្នុងគោលបំណង ជំរុញដល់លំហូរភ្ញៀវទេសចរ។ ក្នុងពេលដែលប្រទេសថៃកំពុងចាប់ផ្តើមបាត់បង់នូវការទាក់ទាញរបស់ខ្លួន ចំពោះអ្នកធ្វើដំណើរកម្សាន្តជនជាតិចិន កម្មវិធីនេះបានឃើញនូវផលតបស្នងយ៉ាងល្អប្រសើរ ដោយអាជ្ញាធរ បានប្រាប់ថា ជនជាតិចិនជាង ២២.០០០នាក់ បានចូលទៅលេងកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២ថ្ងៃដំបូងនៃការលើកលែងនេះ។

អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារ (ទី២ ខែមករា) នេះ លោក សេដ្ឋា បាននិយាយថា៖ «ឥឡូវនេះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកប្រទេស និងផ្ដល់ការថែទាំដល់ភ្ញៀវទេសចរឲ្យបានល្អ នៅក្នុងប្រទេសទាំង២។ នេះជាព័ត៌មានស្វាគមន៍ដ៏កក់ក្ដៅ»។ លោកបានបន្តថា៖ «នេះគឺជាការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសថៃ និងប្រទេសចិន ហើយនិងការលើកកម្ពស់ដល់សារៈសំខាន់នៃលិខិតឆ្លងដែនរបស់ថៃ»។

ជនជាតិចិន ជាក្រុមភ្ញៀវទេសចរបរទេសធំបំផុតទី២ របស់ប្រទេសថៃបន្ទាប់ពីជនជាតិម៉ាឡេស៊ី។ អាជ្ញាធរទេសចរណ៍ថៃបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនរំពឹងថា នឹងមានភ្ញៀវទេសចរចិនរហូតដល់ ៣,៥លាននាក់ ពេញមួយឆ្នាំ២០២៣ ដែលនៅតែតិចជាងគោលដៅរបស់ខ្លួនចំនួន ៤លាននាក់។ ចំនួននេះគឺតិចជាងពាក់កណ្តាលនៃភ្ញៀវទេសចរចិនជិត ១១លាននាក់ ដែលបានធ្វើដំណើរទៅថៃ ក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅតែមានន័យថា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ចាប់ពីឆ្នាំ២០២២ នៅពេលដែលប្រទេសនេះទទួលបានត្រឹមតែ ២៧០.០០០នាក់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        198
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        238
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm