ក្រុមនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុនបញ្ជាក់ពីសុវត្ថិភាព បន្ទាប់ពីគ្រោះរញ្ជួយដី នៅប្រទេសជប៉ុន

2024/01/03 06:35:25 pm        980

ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសជប៉ុន បានចេញវីដេអូបញ្ជាក់ពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីគ្រោះមហន្តរាយ ដោយការរញ្ជួយដីនៅប្រទេសជប៉ុនម្រិត ៧,៦ រ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ។

អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់​អំពី​ស្ថាន​ភាព​ពលរដ្ឋ​ខ្មែរ​រស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះដែរថា សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺ​ជា​អាទិភាព​ចម្បង​បំផុត​របស់​រាជ​រដ្ឋាភិបាល ក្រសួងការបរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បាននិងកំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ ០៨០ ៤៦៨៩ ៩៣៧៤ និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់​ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។

យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់​នៅ​ក្នុង​តំបន់​រងគ្រោះ (ខេត្តចំនួន៦)។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹម​ថ្ងៃ​ទី២​ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក ពុំមានរបាយការណ៍ អំពី​ករណី​ពលរដ្ឋខ្មែរ​ដែល​បាន​បាត់​បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដី ខាងលើទេ។ ដោយឡែក​មាន​របាយការណ៍​អំពី​និស្សិតខ្មែរចំនួន ៣ រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន ៥ រូបផ្សេង​ទៀត​ដែល​ស្ថិតក្នុងខេត្ត នីហ្កាតា (Niigata) ត្រូវបានជម្លៀស​មក​ ទីតាំង​មាន​សុវត្ថិភាព​រួច​ហើយ​។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បី​រាយការណ៍​ជា​ប្រចាំ​អំពី​ស្ថានភាពវិវត្តន៍។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន​អំពាវនាវ​ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេសជប៉ុនបន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាម ការណែនាំ​របស់​អាជ្ញាធរ​ជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        180
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm