កម្ពុជា​នឹង​ផ្តោតលើ​បញ្ហា​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​កូ​វីដ​-១៩​ ក្នុង​(ASEM)

2021/06/22 07:52:50 pm        769

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ “​ការ​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នៅក្នុង​ពិភពលោក ដែល​កំពុង​ផ្លាស់ប្ដូរ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ ​នៅ​ប្រទេស​វៀតណាម តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​ពិធី​បើក​កិច្ច​ស​ន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្តីពី «​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប (ASEM) ខួប​២៥​ឆ្នាំ ​ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស​វៀតណាម​។ ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស ​និង​គោ​លន​យោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង​រដ្ឋមន្ត្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី ផងដែរ​។

សុន្ទរកថា​គន្លឹះ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី នឹង​ផ្ដោត​លើ​ដំណើរការ​នៃ​ការ​ប្រព្រឹត្តទៅ របស់ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ តាំងពី​ការ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ តួនាទី​របស់​កិច្ចប្រជុំ​នេះ ​ជា​គ្រឹះ​មួយ ក្នុង ចំណោម​គ្រឹះ​នានា ​នៃ​អភិបាលកិច្ច​សកល ការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ពហុភាគី​និយម​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​សកល ​ដូចជា​វិបត្តិ​កូ​វីដ​-១៩ ​និង​ផល​ប៉ះពាល់​របស់​ជំងឺ​នេះ​ ទៅលើ​វិស័យ​សេដ្ឋកិច្ច​-​សង្គម ជាដើម​។ ក្នុងន័យនេះ​ មូលបទ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​ ដែល​កម្ពុជា បាន​ដាក់​ចេញ «​ការ ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​» ​គឺ​ពិតជា​មាន​ភាព​ពាក់ព័ន្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​ចែករំលែក​ចក្ខុវិស័យ​លើ​អនាគត ​របស់​ASEM នៅ​ឆ្នាំ​ខាងមុខ ផងដែរ​ ជាពិសេស គឺ​កិច្ច​សហប្រតិបត្តិការ​ព​ហុ​វិស័យ របស់​ASEM​ ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍ នៅ​អាស៊ី និង​អឺរ៉ុប​។

ក្នុងការ​រំលឹក​ខួប​២៥​ឆ្នាំ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប កិច្ច​សន្ទនា​ជាន់ខ្ពស់​នេះ នឹង​ផ្តល់​នូវ​កាលា​នុ​វត្ត ភាព សម្រាប់​ដៃគូ ​ASEM និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​របស់​ ASEM ​សម្រេច បាន​នា​ពេល​កន្លងមក​។ វាយតម្លៃ​ពី​ទំនោរ​ថ្មីៗ ​ដែល​នឹង​អាច​ជះឥទ្ធិពល​មក​លើ​តួនាទី ​របស់​ASEM​។ កំណត់​វិស័យ​សហប្រតិបត្តិ​ការ​សំខាន់ៗ ​របស់​ASEM និង​ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ ឱ្យ​កាន់តែ​រីក ចម្រើន​ថែមទៀត​ នៅក្នុង​បរិបទ​នៃ​ពិភពលោក ​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​នាពេល​បច្ចុប្បន្ននេះ​៕

អត្ថបទ ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm