ក្រសួងអប់រំ៖ ការតម្រូវឱ្យសិស្សប្រឡងចូលសាកលវិទ្យាល័យជាការសម្រេច​របស់គ្រឹះស្ថាននីមួយៗ

2024/01/03 08:41:45 pm        626

ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ការតម្រូវ​ឱ្យសិស្ស​ប្រឡង​ចូល​សាកលវិទ្យាល័យ​មាន​វិសាល​ភាព​កាន់តែធំ សម្រាប់កម្ពុជា។ ជាក់ស្ដែងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជា​សាកល​ធំ​របស់រដ្ឋ ក៏បានធ្វើកំណែទម្រង់ថ្មី ដោយតម្រូវឱ្យសិស្សគ្រប់រូប ត្រូវឆ្លង​កាត់​ការ​ប្រឡង​ចូល​ជាដាច់ខាត។ ជុំវិញ​រឿងនេះអ្នកនាំពាក្យក្រសួងអប់រំ​បាន​លើកឡើងថា​ ការ​តម្រូវ​ឱ្យ​សិស្ស​ប្រឡង​ចូល​សិក្សា គឺផ្អែកលើតម្រូវការ និងស្ថានភាពជាក់ស្ដែង និងជាការ​សម្រេច​ចិត្ត​របស់​គ្រឹះស្ថាន​នីមួយៗ។

ការចូលសិក្សានៅសាកលវិទ្យាល័យ នៅកម្ពុជាបច្ចុប្បន្នមានទាំងការដាក់ពាក្យសិក្សា និង​មាន​ទាំង​ការ​តម្រូវ​ឱ្យ​សិស្សប្រឡងចូល។ កន្លងទៅ គឺមានវិទ្យាស្ថានជាតិបច្ចេកវិទ្យា ហៅកាត់ថាសាលា តិចណូ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថាន​ភាសា​បរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានអនុវត្ត​គោលការណ៍​ប្រឡង​ចូល​ជា​យូរ​មកហើយ។

ឈានចូល​មកដល់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកល​វិទ្យាល័យ​ដ៏​ធំរបស់រដ្ឋ បានធ្វើកំណែទម្រង់ ដោយតម្រូវឱ្យសិស្សគ្រប់មុខជំនាញ ត្រូវប្រឡង​ចូល​សិក្សា​ជា​ដាច់​ខាត ពុំអាចបង់ថ្លៃសិក្សាដូចពីមុននោះទេ។ នេះជាកំណែទម្រង់ធំមួយ ជាក់ស្ដែង​សិស្ស​ជាង ១ម៉ឺននាក់ បាន​ចូលរួម​ប្រឡង​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មីនេះ​។

ពាក់ព័ន្ធនឹងការប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យនេះ លោកស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួងអប់រំបានលើកឡើងថា ការតម្រូវឱ្យសិស្សប្រឡងចូលនេះ គឺជាការ​សម្រេច​ចិត្ត​រប​ស់​គ្រឹះស្ថាន​នីមួយៗ ដោយផ្អែកលើតម្រូវការ និងស្ថានភាពជាក់ស្ដែង។ ពិសេសគឺ​ធានា​គុណភាព​អប់រំ ក៏ដូចជាគុណភាពក្រោយបញ្ចប់ការសិក្សាសម្រាប់តម្រូវការទីផ្សារ។

អ្នកនាំពាក្យបន្ថែមថា ការតម្រូវឱ្យសិស្សប្រឡងចូលនេះ ក៏ជានីតិវិធីបន្ថែម ក្នុង​ការ​ពិនិត្យ​មើល​លទ្ធភាព​បេក្ខជន​ដែលមានលក្ខណៈសម្បត្តិប្រសើរជាងគេ ក្នុងការសិក្សា​លើ​មុខ​ជំនាញ​ជាក់លាក់​នោះ​។

សូមជម្រាបថា សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល​បានផ្លាស់ប្ដូរ​ឱ្យ​មាន​ការ​ប្រឡង​ចូលគ្រប់​មុខ​ជំនាញនេះ គឺធ្វើឡើងក្រោមហេតុផលសំខាន់ពីរ គឺទី១ដើម្បីជ្រើសរើសសិស្សពូកែ មាន​សមត្ថភាពអាចបន្តការសិក្សាដោយមិនបោះបង់ពាក់កណ្ដាលទី និងទី ២ គឺដោយ​សារ​ការ​ខ្វះ​បន្ទប់សិក្សា​ជាដើម។ នេះជាការលើកឡើងរបស់ សាកលវិទ្យាធិការនាពេលកន្លងមក៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm