រដ្ឋបាលក្រុងសំរោង អនុវត្តដំណើរការសាកល្បងធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ជូនដល់ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

2024/01/03 10:12:34 pm        206

ឧត្ដរមានជ័យ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តការសាកល្បង​ដំណើរការ​ចំពោះការផ្តល់សេវាធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ករភាពងាយស្រួលរហ័សបន្ថែមទៀតជូនប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសាកល្បងនេះ មានរយៈពេល៦ខែ។

លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា ការផ្តល់សិទ្ធក្នុងការសម្រេចពីថ្នាក់​ខេត្ត​ទម្លាក់មកថ្នាក់មូលដ្ឋានក្រុង ស្រុក នៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ក៏ដូចជាតាមបណ្តាលស្រុកផ្សេងៗទៀត​ក្នុងការ​មក​ទទួល​ស្នើសុំសេវាធ្វើបណ្ណព្រំដែន​កម្ពុជា-ថៃ បានបង្កភាពងាយស្រួលដល់ពលរដ្ឋគ្រប់ៗគ្នា​ដែលមាន​បំណង​ចង់ឆ្លងដែន​ចូលទៅប្រទេសថៃ ដោយស្របច្បាប់។

លោកអភិបាលក្រុង បន្តថា សម្រាប់ការធ្វើបណ្ណព្រំដែននៅមូលដ្ឋាន​ ក្រុងសំរោង នាពេលនេះ គឺ​ប្រជាពលដ្ឋមកពីតាមបណ្តាលស្រុកផ្សេងគ្នា ក្នុងខេត្តឧត្តរមានជ័យ ខុសដែន​សមត្ថកិច្ចរបស់​ខ្លួននោះ គឺមិនអាចមកទទួលសេវាធ្វើបណ្ណព្រំដែននេះបាននោះទេ គឺ​តម្រូវ​តែ​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​អចិន្រ្តៃយ៍ ក្នុងក្រុងសំរោងតែប៉ុណ្តោះ។ ដោយក្នុង​បណ្ណព្រំដែនកម្ពុជា-ថៃ​មួយ​សន្លឹកមាន​តម្លៃពីរម៉ឺនរៀល​ សម្រាប់សេវាបង់ជូនរដ្ឋ។ ដំណើរការសាកល្បងនេះ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ខែកមរា ឆ្នាំ២០២៤ ។

យ៉ាងណាម៉ិញបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះរាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ថ្មី​ ដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី​នៃកម្ពុជា ជា​និច្ចកាល​សម្តេចធិបតី តែងតែ​បាន​គិតគូរ​យកចិត្តទុកដាក់ខ្ពស់ពី​សុខទុក្ខ និងការលំបាកនានា​របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

ពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់សេវាធ្វើបណ្ណព្រំដែនទម្លាក់ឲ្យកាន់តែ​ដល់មូលដ្ឋាន​របស់​ពួកគាត់​ក៏ដូចជាការផ្តល់សេវាផ្សេងៗនោះ គឺវាអាចកាត់​បន្ថយនៅ​ការ​ចំណាយ​ផ្សេងៗ​​របស់ពួកគាត់​បាន​មួយកម្រិតផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋអាចមកទទួលសេវាស្នើសុំធ្វើបណ្ណព្រំដែនកម្ពុជា-ថៃនេះ បាន​នៅអង្គភាពច្រកចេញចូលតែមួយបានជាធម្មតា នៅរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រសិនបើបងប្អូន​ប្រជាពលរដ្ឋណា​មិនចង់ធ្វើនៅតាមបណ្តាលក្រុងស្រុកសាមីរបស់ខ្លួននោះ។ បណ្ណព្រំដែននេះ គឺ​ពលរដ្ឋមានសិទ្ធធ្វើដំណើរឆ្លងដែនចូលទៅប្រទេសថៃ មានរយៈពេល១សប្តាហ៍ទើបផុតកំណត់ លើខេត្តចំនួនបីគឺខេត្តសុរិន្ទ តាមច្រកអូរស្មាច់ ក្រុងសំរោង ខេត្តស៊ីសាកេត ច្រកជាសាងាំ ស្រុកអន្លង់វែង និងខេត្តបុរីរុំ ច្រកជប់គគី ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ សា​រិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm