នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅផ្ទះ​ និង​ថែទាំ​សុខភាព​ផ្លូវចិត្ត

2021/06/22 08:26:56 pm        471

ភ្នំពេញ ៖ បើ​យោង​តាមផេក​ផ្លូវការ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ណែនាំ​អំពី​របៀប​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្រាល​នៅផ្ទះ ​និង​ថែទាំ​សុខភាព​ផ្លូវចិត្ត​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​បានបង្ហាញ​សារ​អប់រំ​ណែនាំ​ជា​វីដេអូ ​ដើម្បី​ណែនាំ អោយ​មាន​ការ​មើល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​ ស្រាល​នៅ​តាម​ផ្ទះ ​ដោយ​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​អាការៈសង្ស័យ​ក្អក ​ក្តៅខ្លួន ឈឺ​ក គួរ​ទំនាក់ទំនង​ទៅកាន់​លេខ​១១៥​ ដើម្បី​ពិគ្រោះ​និង​ផ្តល់​យោបល់​។

បុគ្គល​មាន​រោគសញ្ញា​កូ​វីដ​-១៩​ មួយចំនួន ត្រូវ​បាន​គ្រូពេទ្យ​វាយ​តម្លៃថា អាច​ព្យាបាល​នៅផ្ទះ​បាន​ ដោយ​ណែនាំ​អោយ​ព្យាបាល​នៅផ្ទះ ​ប៉ុន្តែ​ក៏​អាច​ទំនាក់ទំនង​ទៅកាន់​គ្រូពេទ្យ​ប្រសិនបើ​អាការៈ​មានការ​ប្រែប្រួល​ធ្ងន់ធ្ងរ​។ ​

ចំពោះ​អាការៈ​ធ្ងន់ធ្ងរ​បំផុត​គឺ​ពិបាក​ដកដង្ហើម​ត្រូវ​ចាំបាច់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ អ្នកជំងឺ​ព្យាបាល​នៅផ្ទះ​ត្រូវ​ពាក់​ម៉ាស​គ្រប់ពេលវេលា​ អ្នកមើល​ថែទាំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ឲ្យ​បាន​២​ម៉ែត្រ​។​ ដាក់​អ្នកជំងឺ​នៅ​បន្ទប់​ដាច់ដោយឡែក​ និង​មិន​អនុញ្ញាត​អោយ​មាន​ភ្ញៀវ​ចូល​ផ្ទះ​ឡើយ ទោះបី​មិត្ត ភក្តិ ឬ​ គ្រួសារ​សាច់ញាតិ​ក៏ដោយ​។ អ្នកជំងឺ​ត្រូវ​សម្រាក​អោយ​បាន​គ្រប់គ្រាន់ បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន និង​បរិភោគ​អាហារ​មាន​ជីវជាតិ ​តាមដាន​រោគសញ្ញា​សមាជិក​គ្រួសារ​អោយ​ទៀងទាត់ ។​ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់​និង​អាកុល ​ហើយ​ត្រូវ​បើក​ចំហរ​បង្អួច និង​ទ្វារ ដើម្បី​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ។

សមាជិក​ក្នុង​គ្រួសារ​គួរតែ​ប្រើ​តែ​របស់របរ​ផ្ទាល់ខ្លួន ដោយ​មិន​ប្រើ​ឡូកឡំ​គ្នា​នោះទេ​ ។ អ្នកជំងឺ​ត្រូវ​ព្យាយាម​រក្សា​ភាព​វិជ្ជមាន​ផ្លូវចិត្ត ​និង​ប្រយ័ត្ន​ចំពោះ​អ្វីដែល​បាន​អាន​និង​ឃើញ​តាម​ប្រព័ន្ធ​ Internet ​ត្រូវ​មើល​ព័ត៌មាន​ពិត ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ និង​ជៀសវាង​ទម្លាប់​ណា​មិនល្អ​ដែល​ប៉ះពាល់​ដល់​សុខភាព​។

សូម​រំលឹកថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ស្តីពី ​ការដាក់​ឲ្យ​ប្រើ​នីតិវិធី​ប្រតិបតិ្ត​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ​ថែទាំ ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅតាម​ផ្ទះ​ដោយ​អនុវត្ត​ជា​ជំហាន​ដំបូង​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ ​ដោយឡែក​ការ​ដាក់​ឲ្យ​ដំណើរការ ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល​ និង​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ​សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត ​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ នៅពេល​ក្រោយ ផ្អែក​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ក្នុងភូមិ​សាស្ត្រ​នីមួយៗ​។

ក្រៅពីនេះ ​សម្រាប់​អ្នកជំងឺ​ស្រាល​ដែល​ព្យាបាល​នៅតាម​ផ្ទះ ​ត្រូវយក​សំណាក​វិភាគ​ PCR ឡើងវិញ​នៅ​ថ្ងៃទី​១៣ បន្ទាប់​ពីថ្ងៃ​វិជ្ជមាន​ដំបូង ​បើ​លទ្ធផល​អវិជ្ជមាន ត្រូវ​បញ្ចប់​ការ​ព្យាបាល ​ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ។

ក្នុង​ករណី​មិនបាន​យក​សំណាក​ពិនិត្យ​ឡើង​វិញ​នៅ​ថ្ងៃទី​១៣ ឬ​លទ្ធផល​ថ្ងៃទី​១៣​ វិជ្ជមាន​ត្រូវ​បន្ត​ព្យាបាល​រហូតដល់​ថ្ងៃទី​២១​ បូករួម​នឹង​អ្នកជំងឺ​អត់​មាន​រោគសញ្ញា​រយៈពេល​៣​ថ្ងៃ​ចុងក្រោយ​ ត្រូវ​បញ្ចប់​ការព្យាបាល​៕

អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm