អាជ្ញាធរខេត្ត​រតនគិរី​ ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ ខណៈ​កំពុង​ផ្ទុះ​ការ​ឆ្លង​កូ​វីដ​-១៩

2021/06/22 08:45:42 pm        529

រតនគិរី ៖ អាជ្ញាធរខេត្ត​រតនគិរី​ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ ខណៈ​កំពុង​ផ្ទុះ​ការ​ឆ្លង​កូ​វីដ​-១៩ ដោយ​អំពាវ​ដល់​ពលរដ្ឋ​ថា ​បើ​ពុំ​មាន​ការចាំបាច់ ​កុំ​ធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត ​ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​នេះ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្នុង​ខេត្តរតនគិរី ​កើតមាន​រលក​ចម្លង​ជំងឺ​កូ​វីដ​-១៩​ គួរឱ្យ ព្រួយបារម្ភ ដែល​​នាំឱ្យ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី ​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យធ្វើ ​ការ​រឹតបន្តឹង​ទប់ស្កាត់​ការ​ចម្លង​បន្ត និង​ធ្វើការ​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ ​ដើម្បី​កាត់ផ្ដាច់​ឫសគល់​ចម្លង​។

ឯកឧត្តម ថង សាវុន បាន​ឲ្យ​ដឹងថា ស្ថានភាព​នេះ​ អាច​វាយតម្លៃ​បាន​ថា ​អត្រា​ចម្លង បន្ត​ស្ថិតនៅ ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់ ដោយសារ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ ​ដែល​វិជ្ជមាន​កន្លងមក ​មាន​ភាព​ប្រទាក់ក្រឡា​គ្នាច្រើន​។ បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​មន្ត្រី​ជំនាញ ​កំពុង​បន្ត​ស្រាវជ្រាវ ​ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ មក​ធ្វើតេស្ត​សំណាក ​និង​បិទ​តំបន់​ទីតាំង​ប្រឈម​មួយ​ចំនួន ​ដើម្បី​អាច​គ្រប់គ្រង​បាន​នូវ​សភាពការណ៍​នេះ​។

ជា​វិធាន​ការបន្ត ​រដ្ឋបាលខេត្ត​រតនគិរី ​ក៏បាន​សម្រេច​ដាក់​បម្រាម​គោចរ​ជា​បណ្ដោះអាសន្ន ​ចាប់ពី ម៉ោង​៨​យប់ ​ដល់​ម៉ោង​៥​ព្រឹក​ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការប្រមូលផ្ដុំ ​ការជួបជុំ ​និង​ផ្អាក​ជា​បណ្ដោះ ​អាសន្ន​នូវ​សកម្មភាព​មុខរបរ ​ឬ​អាជីវកម្ម ​ដែល​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រយៈ ពេល​១៤​ថ្ងៃ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១​ ខែមិថុនា នេះ រហូតដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ។

អភិបាលខេត្ត​រតនគិរី ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ការ​ដាក់​ខ្លួន​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ​តាម ដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ ​ជាពិសេស គឺ​ការអនុវត្ត​វិធានការ ​៣​កុំ ៣​ការពារ​។ ចំពោះ​មធ្យោបាយ​ដឹក ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ​នៅតែ​បន្ត​សកម្មភាព​ជា​ប្រក្រតី ​ព្រមទាំង​អនុវត្តតាម​វិធាន​សុខាភិបាល​ជាប់​ជានិច្ច​។

គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ រដ្ឋបាលខេត្ត​រតនគិរី ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​ កូ​វីដ​-១៩ ចំនួន​១៦២ នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៨​នាក់​ និង​កំពុង​សម្រាក​ព្យាបាល ​ចំនួន​១៥៤ នាក់ ដែល​ជា​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍​ដោយសារ​ការផ្ទុះ​រាលដាល​ខ្លាំង​កាលពី​ថ្ងៃទី​១៨ ​ខែមិថុនា​នេះ​៕

​អត្ថបទ​៖ ជៀប សម្បត្តិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm