អាមេរិកនឹងបើកច្រកព្រំដែនឡើងវិញ ខណៈជនអន្តោប្រវេសន៍ខុសច្បាប់ធ្លាក់ចុះ

2024/01/03 11:26:34 pm        115

អាជ្ញាធរព្រំដែនអាមេរិក កាលពីថ្ងៃអង្គារ (ទី២ ខែមករា) បាននិយាយថា សហរដ្ឋអាមេរិកនឹងបើកច្រកព្រំដែនអាមេរិក-ម៉ិកស៊ិកស្របច្បាប់ចំនួន៤ ឡើងវិញ នៅថ្ងៃទី៤ ខែមករា ខណៈដែលតួលេខដ៏ខ្ពស់នៃជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្លាក់ចុះ ហើយបុគ្គលិកមានភាពធូរស្រាលជាងមុន។

ទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិក (CBP) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមប្រតិបត្តិការឡើងវិញ នៅឯស្ពានអន្តរជាតិ នៅទីក្រុង Eagle Pass ក្នុងរដ្ឋ Texas ច្រកឆ្លងកាត់ចំនួន២ នៅរដ្ឋ Arizona និងមួយទៀត នៅជិតទីក្រុង San Diego រដ្ឋ California ដោយបន្ថែមថា ខ្លួននឹងបន្តផ្តល់អាទិភាពដល់សន្តិសុខព្រំដែន «តាមភាពចាំបាច់»។

កាលពីខែធ្នូ អាជ្ញាធរព្រំដែនអាមេរិកបានប្រឹងប្រែងដោះស្រាយនឹងលំហូរជនអន្តោរប្រវេសន៍ ខណៈដែលការចាប់ខ្លួនបានឡើងដល់ជិត ១១.០០០នាក់ ក្នុងមួយថ្ងៃ ដែលមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីមួយចំនួន បាននិយាយថា ជិត ឬមានកម្រិតខ្ពស់បំផុត។ បណ្ដាមន្ត្រីអាមេរិកបាននិយាយថា សមាជិកសភានៅតែពិភាក្សាលើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ដែលនឹងរួមបញ្ចូលការបង្កើនវិធានការសន្តិសុខ តាមព្រំដែន ជាមួយនឹងជំនួយបរទេស រួមទាំងថវិកាយោធា សម្រាប់អ៊ុយក្រែនផងដែរ។

មន្ត្រីម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានសន្យាកាលពីសប្តាហ៍មុនថា នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ នៅតាមព្រំដែនរួមគ្នារបស់ប្រទេសទាំង២ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅម៉ិកស៊ិក ដើម្បីជួបជាមួយប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador។

មន្ត្រីជាន់ខ្ពស់ម៉ិកស៊ិកបានបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងនោះរួមទាំងការផ្លាស់ជនអន្តោរប្រវេសន៍ទៅកាន់ភាគខាងត្បូងម៉ិកស៊ិក និងចាប់ផ្ដើមឡើងវិញនូវជើងហោះហើរនិរទេសទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបាននិយាយអំឡុងពេលឆ្លើយឆ្លងទូរស័ព្ទជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ដោយសុំមិនបញ្ចេញឈ្មោះជាលក្ខខណ្ឌនៃការផ្ដល់ព័ត៌មាននេះ។ ប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃទី២ ខែមករា ក៏បានអបអរដល់ការបើកច្រកព្រំដែនឡើងវិញនេះដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm