ប្រមុខ UN ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់

2024/01/04 04:32:15 pm        200

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​កាល​ពីថ្ងៃពុធ ចំពោះការបំផ្ទុះគ្រាប់បែកនៅក្នុងពិធីមួយក្នុងប្រទេសអ៊ីរ៉ង់ ដើម្បី​គោរព​ដល់​អតីត​មេ​បញ្ជាការ​ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani ។

ការផ្ទុះ​ចំនួនពីរលើកបានសម្លាប់មនុស្សជិត ១០០នាក់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ពិធីកាលពីថ្ងៃពុធដើម្បីរំលឹកដល់មេបញ្ជាការជាន់ខ្ពស់ លោក Qassem Soleimani ដែល​ត្រូវ​បាន​សម្លាប់​ដោយ​យាន​ដ្រូនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ ដោយបានដាក់កំហុសលើ ក្រុម​ភេរវករ​ដែលមិនបានបញ្ជាក់។

លោកស្រី Florencia Soto Nino អ្នកនាំពាក្យរងរបស់អគ្គលេខាធិការបាននិយាយថា លោក​អគ្គ​លេខា​ធិការ​បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការ​វាយ​ប្រហារ​នេះ​ទៅ​លើ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ នៅទីក្រុង Kerman ក្នុងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ លោកស្រី Soto Nino បាន​និយាយ​បន្ថែម​ថា លោកអគ្គលេខាធិការ បានអំពាវនាវ​ឱ្យអ្នកទាំងនោះ​ត្រូវ​ចេញ​មក​ទទួល​ខុស​ត្រូវ​។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការបំផ្ទុះលើកទីមួយ និងបន្ទាប់មកមានការផ្ទុះលើកទីពីរ ក្នុង​អំឡុង​ពេលព្រឹត្តិការណ៍ខួបដែលមានមនុស្សច្រើន នៅទីបញ្ចុះសពរបស់លោក Soleimani ត្រូវ​បាន​បញ្ចុះ​នៅក្នុងទីក្រុង Kerman ភាគអាគ្នេយ៍។

ទូរទស្សន៍​រដ្ឋ​បាននិយាយថា មនុស្សជិត១០០នាក់បានស្លាប់ និង២១១នាក់​ផ្សេង​ទៀត​បាន​រង​របួស ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារដ៏ឃោឃៅបំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដែល​បាន​ប្រឈម​មុខ​នឹងឧប្បត្តិហេតុស្រដៀងគ្នា កាលពីពេលកន្លងមក ពីក្រុមផ្សេងៗ រួមទាំងក្រុម​រដ្ឋ​អ៊ីស្លាម​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm