សមាជិកក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យក្រុមហ៊ូទី បញ្ឈប់ការវាយប្រហារលើនាវា នៅសមុទ្រក្រហម

2024/01/04 05:04:25 pm        189

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (០៣ មករា) បាន​អំពាវ​នាវ​ឱ្យ​ក្រុម​ឧទ្ទាមហ៊ូទី (Houthis) របស់យេម៉ែន បញ្ឈប់ការ​វាយ​ប្រហារ​របស់ពួកគេ​លើការដឹក​ជញ្ជូន​​នៅ​​សមុទ្រ​ក្រហម និងឈូងសមុទ្រ អាដែន (Aden) ដោយនិយាយថា​ការវា​យ​ប្រហារ​ទាំង​នោះ​ជា​រឿង​ខុសច្បាប់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និង​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារពិភពលោក។

ថ្លែងទៅកាន់​កិច្ចប្រជុំផ្លូវការលើកដំបូងរបស់ក្រុមប្រឹក្សានៃឆ្នាំ២០២៤ បណ្ដាសមាជិក​ក៏​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ូទី ដោះលែងនាវា ហ្កាឡាក់ស៊ី ឡីតឌ័រ (Galaxy Leader) ដែលជានាវា​ដឹក​ទំនិញ​ដំណើរការដោយប្រទេសជប៉ុន ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនអ៊ីស្រាអែល និង​ក្រុម​នាវិក​ដែល​ក្រុមឧទ្ទាមនេះចាប់បានកាលពីថ្ងៃទី១៩ ខែវិច្ឆិកា។

សមាជិកមួយចំនួនបានជំរុញឱ្យក្រុមប្រឹក្សាចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូនរបស់ក្រុមហ៊ូទី ប៉ុន្តែ​ស្ថាប័ន​នេះ​មិន​បាន​ចាត់​វិធានការ​ជាផ្លូវ​ការ​នៅ​ក្នុង​កិច្ច​ប្រជុំ​បើក​ទ្វារ​នោះទេ មុននឹងចូលទៅក្នុងការពិគ្រោះយោបល់ក្នុងកិច្ចប្រជុំបិទទ្វារ។

ក្រុមហ៊ូទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងគ្រប់គ្រងតំបន់ភាគច្រើននៃប្រទេសយេម៉ែន បាន​បាញ់​បង្ហោះ​យានដ្រូន និងមីស៊ីលទៅលើនាវាជាង ២០គ្រឿងចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយ​និយាយ​ថា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយពួកគេ​កំពុង​កំណត់​គោល​ដៅ​លើ​នាវាដែលមានទំនាក់ទំនងរបស់អ៊ីស្រាអែល ឬកំពុងធ្វើដំណើរទៅកាន់អ៊ីស្រាអែល។

ប៉ុន្តែ​នាវាជាច្រើនមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអ៊ែល និងមិន​ត្រូវ​បាន​កំណត់​សម្រាប់​ចូលចត​ក្នុង​កំពង់ផែ​អ៊ីស្រាអែលឡើយ ហើយខ្សែ​ដឹកជញ្ជូន​សំខាន់ៗ​ជា​ច្រើន​បាន​ផ្អាកប្រតិបត្តិការ​របស់​ពួក​គេឆ្ល​ងកាត់សមុទ្រក្រហមដោយសារភ័យខ្លាចការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm