ប្រធានចារកម្មអ៊ីស្រាអែល ប្តេជ្ញាតាមស្វែងរកចាប់ភេរវករហាម៉ាសទាំងអស់ ដែលទទួលខុសត្រូវចំពោះការវាយនៅថ្ងៃទី៧ ខែតុលា

2024/01/04 06:42:50 pm        98

ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងតាមស្វែងរកក្រុមភេរវករ ហាម៉ាសទាំងអស់ដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើទីក្រុងព្រំដែនអ៊ីស្រាអែល ដែលក្នុងនោះអ៊ីស្រាអែល និយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២៤០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។ ការវាយប្រហារនេះ បានបង្កឲ្យមានសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបច្ចុប្បន្ន។

ប្រធានទីភ្នាក់ងារចារម្ម Mossad លោក David Barnea បាននិយាយនៅជិតទីក្រុងតែលអាវីវ (Tel Aviv) ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកស្នងតំណែងមុនរបស់ខ្លួនគឺ លោក Zvi Zamir ថា សូមឲ្យម្តាយជនជាតិអារ៉ាប់គ្រប់រូបដឹងថា ប្រសិនបើកូនប្រុសរបស់គាត់ បានចូលរួមដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងការសម្លាប់រង្គាលថ្ងៃទី៧ ខែតុលា ឈាមរបស់គាត់ នឹងត្រូវបាត់បង់» ។

លោកបានបន្ថែមថា៖«ថ្ងៃនេះ យើងនៅកណ្តាលសង្រ្គាមម្តងទៀត។ ទីភ្នាក់ងារចារកម្ម Mossad ថ្ងៃនេះដូចកាលពី ៥០ឆ្នាំមុន ប្តេជ្ញាដោះស្រាយបញ្ហានេះជាមួយក្រុមឃាតករដែលបានវាយលុកទូទាំងតំបន់ ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ជាមួយអ្នករៀបចំផែនការ និងជាមួយអ្នកដែលដាក់បញ្ជូនពួកគេទៅ។ វានឹងត្រូវការពេលវេលា ព្រោះវាត្រូវការពេលវេលា បន្ទាប់ពីការសម្លាប់រង្គាលក្នុងទីក្រុងមុយនិក (Munich) ប៉ុន្តែយើងនឹងតាមស្វែងរកចាប់ពួក មិនថាពួកគេ នៅទីណានោះទេ»។

មន្ត្រីអ៊ីស្រាអែល បាននិយាយថា មេក្លោងនៃការវាយប្រហារថ្ងៃទី៧ ខែតុលា គឺលោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា និងលោក Mohammed Deif មេបញ្ជាការយោធា នៅតែមានវត្តមាន ហើយអ៊ីស្រាអែល បានបញ្ជាក់ថា វាអាចត្រូវការពេលច្រើនខែទៀត ដើម្បីតាមស្វែងរកចាប់ពួកគេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm