Ousmane Dembele ត្រូវ​អវត្តមាន​ពី​ក្រុម​បារាំង​ពេញ​មួយព្រឹត្តិការណ៍ Euro នេះ​ដោយសារ​របួស​ជង្គង់​

2021/06/22 10:20:50 pm        68

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Barcelona, Ousmane Dembele នឹងត្រូវ​អវត្តមាន​ពី​ក្រុម​ជំរើសជាតិ​បារាំង​ពេញ​មួយ​ព្រឹត្តិការណ៍ Euro ២០២០ ដែល​នៅសល់​នេះ​ដោយសារ​របួស​ជង្គង់​។

Dembele ត្រូវបាន​ផ្លាស់ប្តូរ​ចូល​លេង​នៅ​វគ្គ​ទី២ ក្នុងជំនួប​ដែល​បារាំង​ស្មើ​ជាមួយ​ហុង​គ្រី ១-១ កាលពី​ថ្ងៃ​សៅរ៍​ តែ​ក៏​ត្រូវបាន​ផ្លាស់ចេញ​​វិញ​ក្រោយ​លេង​បាន ៣០នាទី​។ ​បន្ទាប់ពី​ការថត X-Ray នៅ​មន្ទីរពេទ្យ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​នោះ សហព័ន្ធ​បាល់ទាត់​បានបញ្ជាក់​ថា ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​នឹងមិន​អាចជួយ​ក្រុម​បារាំង​បានឡើយ​។ ​បារាំង​នឹងត្រូវ​ជួប​ជាមួយ​ព័រទុយហ្កាល់​ក្នុងជំនួប​ចុងក្រោយ​ក្នុង​ពូ​ល F នៅ​ថ្ងៃ​ពុធ​នេះ​។

ក្រុម​របស់លោក Didier Deschamps កំពុង​នាំមុខគេ​ក្នុង​ពូ​ល F នេះ​មាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ​អាល្លឺម៉ង់​តែ​នៅ​ឈរ​ពីលើ​ដោយ​សារបាន​យកឈ្នះ​អាល្លឺម៉ង់ ១-០ ខណៈ​ព័រទុយហ្កាល់​ឈរ​លេខ៣ មាន ៣ពិន្ទុ ឯ​ហុង​គ្រី​លេខ៤ មាន ១ពិន្ទុ​។ ​មិនមាន​វត្តមាន Dembele ក៏​មិន​អី​ដែរ ក្រុម​បារាំង​នៅសល់​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​ជាច្រើន​ទៀត​ដូចជា Karim Benzema, Kylian Mbappe, Olivier Giroud, Kingsley Coman, Antoine Griezmann និង Wissam ben Yedder៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        149
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm