មន្រ្តីជំនាញ៖ច្បាប់ខ្មែរពីបុរាណមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងទស្សនវិជ្ជានៃព្រះពុទ្ធសាសនា

2024/01/04 10:11:44 pm        172

ភ្នំពេញ ៖ ទស្សនវិជ្ជាច្បាប់ទំនៀម ឫច្បាប់ខ្មែរពីបុរាណ មានទំនាក់ទំនងយ៉ាងស្អិតរមួតបេះមិនដាច់ជាមួយនឹងទស្សនវិជ្ជានៃព្រះពុទ្ធសាសនា ដោយបង្កើតឡើងនូវអត្តសញ្ញាណនៃវប្បធម៌ច្បាប់ខ្មែរ។ នេះបើតាមការដឹងពីឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងវេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១ ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី០៤ខែមករា ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តថា អត្តសញ្ញាណនៃវប្បធម៌ច្បាប់ខ្មែរនេះ កំណត់នូវសមាសភាពទ្វេភាគ ទាំងសម្មតិសច្ចៈ និងទាំងក្នុងបរម្មតិសច្ចៈ។ ក្នុងន័យនេះ ប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តិនូវទោសកំហុស នោះនឹងត្រូវទទួលនូវទោសទណ្ឌ ដោយប្រឈមមុខ នឹងច្បាប់ចំនួនពីរ គឺច្បាប់បង្គាប់ (ក្នុងសម្មតិសច្ចៈ) កំណត់ដោយក្របខ័ណ្ឌច្បាប់វិជ្ជាមាន និងច្បាប់ទូន្មាន (ក្នុងបរម្មតិសច្ចៈ) ជាការគោរព និងឲ្យតម្លៃសីលធម៌របស់ខ្លួន ដោយខ្លួនឯងម្នាក់ៗ នៅក្នុងខ្លួនឯងម្នាក់ៗ ដោយប្រឈមមុខនឹងធម្មជាតិពិតរបស់ខ្លួនឯង ទៅតាមកម្លាំងកម្មរបស់ខ្លួន វិលវុលក្នុងសង្សារវដ្ឋនៃលោកធម៌ទាំង៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដែរថា វេទិការជំនុំច្បាប់ខ្មែរ ធ្វើឡើងដើម្បីជាឱកាសសម្រាប់ការផ្តល់នូវគុណតម្លៃបន្ថែម ចំណេះដឹង និងរបកគំហើញថ្មីៗ តាមរយៈការស្វែងគិត ស្វែងដឹង ស្វែងយល់ ជជែកពិភាក្សា វិភាគលើគោលគំនិតដើមនៃទស្សនវិជ្ជាច្បាប់ដែលបានបង្កប់ក្នុងច្បាប់ខ្មែរ រដ្ឋធម្មនុញ្ញ និងធម្មសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណាក់កាលមុនពេល ដែលព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលនូវឥទ្ធិពលពីប្រព័ន្ធច្បាប់ទំនើបរបស់បារាំងគឺ ប្រព័ន្ធច្បាប់ Civil Law រហូតមកដល់ដំណាក់កាលនៃការរៀបចំឲ្យមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧ និងរដ្ឋធម្មនុញ្ញបច្ចុប្បន្នឆ្នាំ១៩៩៣។ 

នៅក្នុងបុព្វហេតុធម្មនុញ្ញ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តល់អាទិភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ៕ អត្ថបទ ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm