ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យចុះពិនិត្យជាប់ជាប្រចាំនូវសុខទុក្ខរបស់អតីតយុទ្ធជន

2024/01/04 10:35:58 pm        292

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៦ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។  

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ជានិច្ចកាលថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ថ្លែងថាសំណង់អាគារទីស្នាក់ការកណ្ដាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជានិមិត្តរូបថ្មីមួយទៀតនៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បន្តថា អគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា នឹងឆ្លើយតបស្របតាមលក្ខណៈបទដ្ឋានសម្រាប់ធ្វើប្រតិបត្តិការការងាររបស់កម្មាភិបាល ដែលបម្រើការងារក្នុងសមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ក៏ដូចជាការរួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានកាន់តែប្រសើរ។

ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលបាន ខិតខំដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារ ពលី មរណៈ ផ្តល់ប័ណ្ណប.ស.ស សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពិការភាព ប័ណ្ណក្រីក្រដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីសង្គម ជាពិសេសបានរៀបចំភូមិអភិវឌ្ឍន៏ អតីតយុទ្ធជន ដោយសាងសង់ផ្ទះជូនអតីតយុទ្ធជន គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០២៣ សរុបមានចំនួន ៥.៣៦៨ខ្នង និងសាលារៀន ទីចាត់ការ អគារស្នាក់នៅគ្រូ មណ្ឌលសុខ ភាព ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅតាមតំបន់ដីសម្បទានសង្គមកិច្ច និងបានផ្តល់ដីសម្បទាន សង្គមកិច្ចរបស់រាជរដ្ឋាភិបាលមកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីគ្រប់គ្រងអភិវឌ្ឍ ខណៈសមាគមបានរៀបចំផែនការសាងសង់ជូនអតីតយុទ្ធជននៅបណ្តាខេត្តគោលដៅមួយចំនួនទៀតដូចជា៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ ក្រចេះ ស្វាយរៀង ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកោះកុង៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm