នាយកវិទ្យាស្ថានកំពង់ចាម៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាសសម្រាប់យុវជនក្នុងឱកាសទីផ្សារដ៏សម្បូរបែប

2024/01/04 11:25:35 pm        80

កំពង់ចាម ៖ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលនិស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ។ 

លោក ហាវ ធិន បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្រ្តដ៏មានសក្តានុពលមួយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីជម្រុញឱ្យយុវជនមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនសម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។ 

លោក ហាវ ធិន មានប្រសាសន៍ថា «យុវជនមានឱកាសល្អណាស់ ក្នុងការចាប់យកជំនាញជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។ 

ស្របទៅតាមស្ថានភាពបច្ចុប្បន្នក្នុងលំហរទីផ្សារនៅកម្ពុជា មានកំណើនខ្លាំងក្លានិងប្រគួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឱ្យយុវជនទាំងអស់ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែងជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។ 

លោក មានប្រសាសន៍ថា «ក្នុងមួយជីវិតយុវជនម្នាក់ ត្រូវមានជំនាញមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។ 

យ៉ាងណាម៉ិញ លោក បានអំពាវនាវឱ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាលបានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស។ 

សូមបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រគួតប្រជែងក្នុងទីផ្សារការងារ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm