
ភ្នំពេញ ៖ ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលពេញបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ ត្រូវសមត្ថកិច្ចមូលដ្ឋានតាមចាប់បាន ៤នាក់ នៅវាលរេញ ខេត្តព្រះសីហនុ នាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។
ពេលនេះសមត្ថកិច្ចខណ្ឌកំបូលកំពុងនាំខ្លួនជនសង្ស័យទាំង ៤នាក់នេះមកកាន់រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ប្រាប់ BTV ឲ្យដឹងនាពេលនេះថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចខណ្ឌកំបូលចាប់ខ្លួនចំនួន ៧នាក់ ប៉ុន្តែអ្នកដៃដល់តែ ២នាក់ទេ ។ ៣នាក់ ឃាត់បានពីថ្ងៃ ចំណែក ៤នាក់ទៀត ឃាត់ខ្លួននាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ខេត្តព្រះសីហនុ ៕ អត្ថបទ៖ តារាវុទ្ធី

