ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់៨៤ និង៧៩នាក់បាត់ខ្លួន ខណៈអាកាសធាតុអាប់អួររំខានដល់ការសង្គ្រោះ

2024/01/05 03:54:24 pm        104

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារតំបន់ឧបទ្ទីបណូតូ(Noto) ភាគកណ្តាលរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ៨៤នាក់នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa)តែមួយគត់ ហើយមនុស្ស ៧៩នាក់នៅតែបាត់ខ្លួនក្នុងខេត្តមួយនេះ។

ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅតាមគំនរបាក់បែកនៃលំឋានដែលដួលរលំនៅភាគខាងលិចប្រទេសជប៉ុន ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីនៅសប្តាហ៍នេះ។

គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអង្រួនខេត្ត អ៊ីហ្ស៊ីកាវ៉ា និងតំបន់ជុំវិញ ដោយបានបំផ្លិចបំផ្លាញអគាររាប់ពាន់ខ្នង បង្កឱ្យមានអគ្គិភ័យ និងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។

មនុស្សយ៉ាងហោចណាស់៨៤នាក់ត្រូវបានគេដឹងថាបានស្លាប់ ដោយចំនួនអ្នកស្លាប់ត្រូវរំពឹងថានឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងទប់ទល់នឹងរលករញ្ជួយ និងអាកាសធាតុមិនល្អ ក្នុងពេលប្រតិត្តិការសង្គ្រោះនៅតាមគំនរកម្ទេចថ្មនានា។

ក្រុមមន្ត្រីក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អ្នកស្លាប់៤៨នាក់ នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) និង ២៣ នាក់នៅទីក្រុងស៊ូស៊ុយ(Suzu) ៥នាក់នៅទីក្រុងណាណាវ (Nanao) ៤នាក់នៅ ទីក្រុង អាណាមីស៊ុ(Anamizu) ២នាក់នៅ តំបន់ណូតូ (Noto) ម្នាក់នៅទីក្រុងហៃគុ(Hakui) និង ទីប្រជុំ ហ្ស៊ីកា (Shika)។

អ្នកស្លាប់ចំនួន១៣នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងក្រុងជិតខាងចំនួន ៥។ មនុស្សជាង៣០០នាក់បានរងរបួស យ៉ាងហោចណាស់២៦នាក់មានស្ថានភាបរបួសធ្ងន់ ។

រដ្ឋាភិបាលខេត្ត អ៊ីហ្ស៊ីកាវ៉ា បានប្រកាសតួលេខចុងក្រោយ នៅក្នុងកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយកាលពីល្ងាចថ្ងៃទី ៤ ខែមករា សប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm