ក្រុមរដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារដ៏ព្រៃផ្សៃនៅអ៊ីរ៉ង់ ដោយការបំផ្ទុះពីរលើកសម្លាប់មនុស្ស ៨៤ នាក់

2024/01/05 04:01:16 pm        155

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា ថាខ្លួនបានបំផ្ទុះគ្រាប់បែកពីរលើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤ នាក់នៅឯពិធីរំលឹកវិញ្ញាណក្ខន្ឌមួយក្នុងប្រទេសអ៊ីរ៉ង់ដល់ការស្លាប់របស់ឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Qasem Soleimani ។

ការអះអាងពីក្រុមរដ្ឋអ៊ីស្លាម បានកើតឡើងនៅពេលដែលអ៊ីរ៉ង់ បានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេលមួយថ្ងៃសម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះកាលពីថ្ងៃពុធសប្ដាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា សមាជិកពីរនាក់របស់ពួកគេ បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកក្នុងអាវកាក់របស់ពួកគេ នៅក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក Soleimani ក្នុងថ្ងៃគម្រប់ខួបការស្លាប់របស់លោកនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដកាលពីបួនឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ង់បានបញ្ជាក់រួចហើយថា ការបំផ្ទុះលើកទីមួយ ជាស្នាដៃរបស់ក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ហើយត្រូវគេជឿថាការបំផ្ទុះទីពីរគឺ ប្រហែលជាក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀត។ លោក Soleimani ដែលដឹកនាំប្រតិបត្តិការបរទេសរបស់ឆ្មាំការពារកងកម្លាំង គុដស៍ (Quds) គឺជាសត្រូវដ៏ធំរបស់រដ្ឋអ៊ីស្លាម។ ក្រុមជ្រុលនិយមនិកាយស៊ុននីនេះ ធ្លាប់បានវាយប្រហារកាលពីកន្លងទៅជាញឹកញាប់នៅអ៊ីរ៉ង់ដែលកាន់សាសនានិកាយស៊ីអ៊ីតភាគច្រើន ។

ចំនួនអ្នកស្លាប់ត្រូវបានកែសម្រួលបន្ទាបពីប្រហែល១០០នាក់នៅថ្ងៃ បន្ទាប់ពីអ្វីដែលក្រុមអាជ្ញាធរអ៊ីរ៉ង់ហៅថាជា ការវាយប្រហារភេរវកម្ម ដែលបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួសផងដែរនៅជិតផ្នូររបស់ លោកSoleimani ក្នុងទីក្រុងឃើម៉ាន់ Kerman ភាគខាងត្បូង។អ៊ីរ៉ង់បានទទួលរងការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនាពេលកន្លងមកពីក្រុមជីហាដ និងពួកសកម្មប្រយុទ្ធផ្សេងទៀត ព្រមទាំងការសម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលបានស្តីបន្ទោសទៅលើសត្រូវអ៊ីស្រាអែល។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាម៉េដ វ៉ាហ៊ីឌី(Ahmad Vahidi) បានប្រាប់ទីភ្នាក់ងារព័ត៌មាន ISNA អំពីការពង្រឹងសន្តិសុខជុំវិញព្រំដែនដ៏ផុយស្រួយរបស់ខ្លួនជាមួយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        5
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm