ឯកឧត្តម ហេង សួរ៖ ការដាក់ផ្ទាំង “Tourist Visa, Employment is not permitted” នៅច្រកអន្តរជាតិ​ជាការពួតដៃរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

2024/01/05 04:13:12 pm        301

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​មហាផ្ទៃ​ក្នុង​អាណត្តិទី៧នេះ​បាន​សហការ​គ្នា​ទប់ស្កាត់ប​ទល្មើសជួញដូរមនុស្សមកកាន់កម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកា​ទេសចរណ៍​មិន​អនុញ្ញាតឱ្យធ្វើការនៅប្រទេសកម្ពុជាបានទេ។

ដើមចមដែលធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​សំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ដែល​គ្រប់​គ្រង​អគ្គនាយកដ្ឋាន​ជំនាញ​ ដើម្បី​ដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាម​ច្រក​អន្តរជាតិ​ទាំង​អស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ឯកត្តមបន្ថែមថា “នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និង​បោក​បញ្ឆោត ហើយមិនដឹងថា​ទិដ្ឋាការ​របស់​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួល​ប្តឹង​ទៅ​ប៉ូលីស​អន្តោប្រ​វេសន៍​ដែល​នៅ​ក្បែរ​គាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង”។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ការធ្វើបែបនេះ ដើម្បី​កុំ​ឱ្យ​ឧក្រិដ្ឋ​ជន​អាច​បោក​ប្រាស់​ជន​បរទេស​មក​ធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏​បង្ហាញ​ទៅ​ជន​រងគ្រោះថាជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់តាំងពាក្យនេះ បាន​បញ្ជាក់​ពី​ឆន្ទៈ​ និង​គោល​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បរវ​ធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាប​ឱ្យ​បាន​ទាំង​ស្រុង​នូវ​បទ​ល្មើស​នេះ​នា​ពេល​អនាគត​បើ​ទោះ​ណា​បញ្ហា​នេះ​ត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm