[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៩២នាក់ និង២៤២នាក់បាត់ខ្លួន ខណៈអាកាសធាតុអាប់អួររំខានដល់ការសង្គ្រោះ

2024/01/05 04:36:59 pm        416

ក្រុមអាជ្ញាធរជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ​ដែល​បានវាយប្រហារ​តំបន់ឧបទ្ទីបណូតូ(Noto) ភាគកណ្តាលរបស់ប្រទេសជប៉ុន បាន​កើន​ឡើង​ដល់ ៩២នាក់នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa)តែមួយគត់ ហើយមនុស្ស ២៤២ នាក់​នៅ​តែ​បាត់​ខ្លួនក្នុងខេត្តមួយនេះ។ 

ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុង​ស្វែង​រក​នៅ​តាម​គំនរបាក់បែកនៃលំឋានដែលដួលរលំនៅភាគខាងលិចប្រទេសជប៉ុន ដោយសង្ឃឹមថា​នឹង​អាច​រក​ឃើញអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីនៅសប្តាហ៍នេះ។

គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអង្រួនខេត្ត អ៊ីហ្ស៊ីកាវ៉ា និង​តំបន់​ជុំវិញ ដោយបានបំផ្លិចបំផ្លាញអគាររាប់ពាន់ខ្នង បង្កឱ្យមានអគ្គិភ័យ និង​បាន​ចេញ​ការ​ព្រមានអំពីរលកយក្សស៊ូណាមិ។

មនុស្សយ៉ាងហោចណាស់៨៤នាក់ត្រូវបានគេដឹងថាបានស្លាប់ ដោយ​ចំនួន​អ្នក​ស្លាប់​ត្រូវ​រំពឹងថា​នឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងទប់ទល់នឹងរលករញ្ជួយ និងអាកាសធាតុមិនល្អ ក្នុង​ពេល​ប្រតិត្តិការសង្គ្រោះនៅតាមគំនរកម្ទេចថ្មនានា។

ក្រុម​មន្ត្រី​ក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អ្នកស្លាប់៤៨នាក់ នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) និង ២៣ នាក់នៅទីក្រុងស៊ូស៊ុយ(Suzu) ៥នាក់នៅទីក្រុងណាណាវ (Nanao) ៤នាក់នៅ ទីក្រុង អាណាមីស៊ុ(Anamizu) ២នាក់នៅ តំបន់ណូតូ (Noto) ម្នាក់​នៅ​ទីក្រុង​ហៃគុ(Hakui) និង ទីប្រជុំ ហ្ស៊ីកា (Shika)។

អ្នកស្លាប់​ចំនួន១៣នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងក្រុងជិតខាងចំនួន ៥។ មនុស្ស​ជាង៣០០នាក់បានរងរបួស យ៉ាងហោចណាស់២៦នាក់មានស្ថានភាបរបួសធ្ងន់ ។

រដ្ឋាភិបាល​ខេត្ត អ៊ីហ្ស៊ីកាវ៉ា បានប្រកាសតួលេខចុងក្រោយ នៅក្នុងកិច្ច​ប្រជុំ​នៅ​ឯទីស្នាក់​ការ​កណ្តាល​គ្រប់​គ្រងគ្រោះមហន្តរាយកាលពីល្ងាចថ្ងៃទី ៤ ខែមករា សប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm