ក្រសួងសុខាភិបាល​៖ អ្នកជំងឺ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta ត្រូវការ​ពេលវេលា​ព្យាបាល​យូរ បើ​ធៀប​នឹង​អ្នក​ជំងឺឆ្លង​ធម្មតា​

2021/06/23 01:42:14 am        657

​ភ្នំពេញ៖ ក្រសួង​សុខាភិបាល តាមរយៈ​លោកជំទាវ ឱ វណ្ឌឌីន បានបញ្ជាក់​នៅថ្ងៃនេះ​ថា អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta B.1.617-2 ត្រូវការ​ពេលវេលា​ព្យាបាល​យូរ​ជាង​ការព្យាបាល​អ្នកជំងឺ​ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​១៩​ធម្មតា​។ នេះ​ជាការ​បញ្ជាក់ ក្រោយ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ចំនួន ១០​ករណី ជាការ​នាំចូល​។​

​ថ្មីៗ​នេះ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​នូវ​វត្តមាន វីរុស​បំប្លែង​ថ្មី DELTA B.1.617-2 ចំនួន ១០​ករណី ដែលជា​ការនាំ​ចូល​ពី ប្រទេស​ថៃ​។ ករណីនេះ​គឺមាន​ការយកចិត្តទុកដាក់​ជាខ្លាំង ដោយ​អ្នកជំងឺ​ទាំងនោះ ទទួលបាន​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​វេជ្ជបណ្ឌិត​។

ជុំវិញ​ករណី វីរុស​បំប្លែង​ថ្មី​នេះ លោកជំទាវ ឱ វណ្ឌ​ឌី​ន បញ្ជាក់ថា អ្នកជំងឺ​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ គឺ​កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​ម៉ត់ចត់ ហើយ​ពុំទាន់​មាន​ការវិវត្ត​ទៅ​កម្រិត​ធ្ងន់ធ្ងរ​ណាមួយ​នោះទេ​។

លោកជំទាវ​បញ្ជាក់​បន្ថែមថា ក្រោម​ការពិនិត្យ​ព្យាបាល គឺ​បង្ហាញថា​អ្នកជំងឺ ឆ្លង​វីរុស​បំប្លែង​ថ្មី Delta B.1.617-2 ត្រូវការ​ពេលវេលា​យូរ​ក្នុងការ​ព្យាបាល បើ​ធៀប​នឹង​រយៈពេល​ព្យាបាល​ចំពោះ អ្នក​ឆ្លង​វីរុស​ធម្មតា​។​

​ករណី​ពាក់ព័ន្ធ​វីរុស​បំប្លែង​ថ្មី ដែលមាន​ប្រភព​ចេញពី​ប្រទេស ឥណ្ឌា​នេះ ក្រសួងសុខាភិបាល ពុំទាន់​មានការ​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះទេ បើសិនជា​វីរុស​បំប្លែង​ថ្មី​នេះ ឆ្លង​ចូលទៅក្នុង​សហគមន៍​។

មកទល់ពេលនេះ ក៏​ពុំទាន់​មានការ​រកឃើញ វីរុស​បំប្លែង​ថ្មី​នេះ ឆ្លង​ចូល​សហគមន៍​នោះទេ​។ តាមរយៈ​លោកជំទាវ អ្នកនាំពាក្យ​រូប​ដដែល​បាន​បន្ថែមថា ជាការ​ទប់ស្កាត់​ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី​នេះ គឺ​ត្រូវការ​ការចូល​រួមទាំង​អស់​គ្នា ហើយ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​រៀបចំ​ជាថ្មី នូវ​គណកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដោយមាន​អនុគណៈកម្មការ និង​គណៈកម្មការ​មួយចំនួន ដើម្បី​ពង្រឹង​ចាត់ចែង​វិធានការ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​។ លោកជំទាវ ក៏បាន​សង្កត់​ត្រង់ចំណុច គ្រប់គ្រង​ច្រកចេញចូល​ឱ្យបាន​ម៉ត់ចត់​បំផុត និង​តម្រូវឱ្យមាន​ការការពា​រ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​មកទល់ពេលនេះ ការរកឃើញ​វីរុស​បំប្លែង​ថ្មី គឺ​សុទ្ធតែជា​ករណី​នាំចូល​។​

​បើ​ក្រឡេក​ទៅ​មើល​ប្រទេសជិតខាង​កម្ពុជា​វិញ ជុំវិញ​បញ្ហា​ជំងឺ​បំប្លែង​ថ្មី Delta B.1.617-2 ក៏​ជា​ក្ដី​ព្រួយបារម្ភ​សម្រាប់​ប្រទេស​ថៃ ផងដែរ នេះ​បើ​យោងតាម សារព័ត៌មាន BANKOK POST ដែល​បាន​ចុះផ្សាយ​កាលពី ថ្ងៃទី ១៧​ខែ មិថុនា ឆ្នាំ​២០២១​កន្លងទៅ​។

ក្នុង​អត្ថបទ​សារព័ត៌មាន​នោះ បាន​ដកស្រង់​សម្ដី​របស់ លោក Supakit Sirirak ជា​អគ្គនាយក​នៃ នាយក​ដ្ឋា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បានបញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​គោរព​តាម​វិធានការ​ការពារ និង​ប្រ​ញ៉ាប់​រួសរាន់​ក្នុងការ​ទទួល​ចាក់​វ៉ាក់សាំង​។

​គួរ​បញ្ជាក់​ថា វីរុស​បំប្លែង​ថ្មី Delta B.1.617-2 ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក នាពេល​កន្លងទៅ​ចាត់ទុកថា ជា​វីរុស​បំប្លែង​ថ្មី​ដែលជា​ក្ដី​ព្រួយបារម្ភ​ជា​សាកល ( Variant of Global Concern) ៕​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        192
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm