យោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ថានាវាកងទ័ពជើងទឹកចិន ចំនួនពីរគ្រឿងបានបង្ហាញស្រមោលដើម្បីឃ្លាំមើលនាវាហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលធ្វើការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងកំពុងផ្ទុះឡើងនៅក្នុងតំបន់ជុំវិញការទាមទារទឹកដីដែលមានជម្លោះនេះ។

លោក សើសេស ទ្រីនីដាដ (Xerxes Trinidad) ប្រធានការិយាល័យកិច្ចការសាធារណៈរបស់យោធាហ្វីលីពីនបាននិយាយថា «យើងបញ្ជាក់ពីវត្តមានរបស់នាវាកងទ័ពជើងទឹករំដោះប្រជាជន (PLA-N) ពីចម្ងាយដែលបង្ហាញស្រមោលដើម្បីឃ្លាំមើលអ្នកចូលរួមក្នុងសកម្មភាពសហការណ៍ដែនសមុទ្រ»។

សមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃដែលពាក់ព័ន្ធនឹងទីក្រុងម៉ានីល និងវ៉ាស៊ីនតោន និងដែលបានបញ្ចប់តាមការគ្រោងទុកកាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាសមយុទ្ធលើកទីពីរក្នុងរយៈពេលតិចជាងពីរខែនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ជាឈ្មោះដែលទីក្រុងម៉ានីលបានដាក់នៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងចម្ងាយ ២០០ម៉ាយល៍ណត់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។
សកម្មភាពទាំងនេះបានកើតឡើងបន្ទាប់ពីការព្រមានរបស់ទីក្រុងប៉េកាំង ទៅកាន់ហ្វីលីពីន ថាការគណនាខុសណាមួយនៅក្នុងជម្លោះដែលកំពុងកើនឡើងរបស់ពួកគេនៅសមុទ្រចិនខាងត្បូង នឹងនាំមកនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕