ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅក្នុងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កើនឡើងជាង ២២,៤០០នាក់

2024/01/05 05:00:40 pm        124

ក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ២២.៤៣៨នាក់ បានស្លាប់និង៥៧.៦១៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣មក។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកអាស្រាហ្វ អាល់គូដ្រា(Ashraf al-Qudra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ និងស្ត្រីមានចំនួន ៧០% នៃជនរងគ្រោះទាំងនោះ ។

លោកបានបន្ថែមថា មនុស្ស ១២៥ នាក់ បានស្លាប់ និង៣១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

យោងតាមអ្នកនាំពាក្យ គ្រូពេទ្យចំនួន ៣២៦ នាក់បានស្លាប់ រថយន្តសង្គ្រោះចំនួន ១២១ គ្រឿងត្រូវបានបំផ្លាញ ហើយមន្ទីរពេទ្យចំនួន ៣០កន្លែង និងមណ្ឌលថែទាំសុខភាពចំនួន៥៣ កន្លែង ត្រូវបានបង្ខំឱ្យ បញ្ឈប់ដំណើរការផ្ដល់សេវាដោយការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា។

លោក អាល់គូដ្រា (Al-Qudra) បាននិយាយថា គ្រូពេទ្យចំនួន ៩៩នាក់ នៅតែស្ថិតក្នុងការឃុំខ្លួនរបស់អ៊ីស្រាអែល។អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងថ្មើរជើងឥតឈប់ឈរលើតំបន់ ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុម ហាម៉ាស ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។

ជនជាតិអ៊ីស្រាអែលប្រមាណ១.២០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសចូលក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារឥតសំចៃដៃរបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយ ៦០% នៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ត្រូវបានខូចខាត ឬបំផ្លាញ ហើយពលរដ្ឋជិត ២ លាននាក់ត្រូវបានភៀសខ្លួនចេញពីលំនៅឋានស្របពេលមានកង្វះ ស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យជាដើម៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm