សម្តេច ម៉ែន សំអន លើកទឹកចិត្តដល់សមាជិក-សមាជិកាបន្តប្រពៃណីដ៏ល្អ ខិតខំបម្រើ ពលរដ្ឋនៅមូលដ្ឋានឲ្យអស់លទ្ធភាព

2024/01/05 06:02:44 pm        247

កំពង់ឆ្នាំង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែមករា ឆ្នាំ២០២៤នេះបានមានប្រសាសន៍ក្នុងពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងថា «សាមគ្គីភាព និង​ការ​សហការ​ល្អ​រវាង​ក្រុម​ការងារ​គណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សកំពង់ឆ្នាំងគ្រប់ជាន់ថ្នាក់ បម្រើ​ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និង​អំពើ​ល្អ​របស់​មន្ត្រី​បក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​បន្ត​ថា​ ការ​លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​នៅ​រៀង​រាល់​ការ​បោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ​គឺ​ជា​ជោគជ័យ​របស់​ប្រជាជន​កម្ពុជា​នៅទូទាំងប្រទេស។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវ​អនុវត្ត​គោល​នយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយ​ដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​បាន​ជោគ​ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង​ឆ្លើយ​តបតាម​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើង​មាន​ភាព​ប្រាកដ​ប្រជា​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា​គណបក្ស​ប្រជាជានកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។

ក្រោយការប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពអ់ឆ្នាំង ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រី ជន​បង្គោល​ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បី​ភាព​ជោគ​ជ័យ​របស់​ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm