ភ្ញៀវទេសចរសម្រុកចូលទៅទស្សនាពិធីបុណ្យរដូវរងាដ៏អស្ចារ្យ របស់ចិន ខណៈសណ្ឋាគារនានាពេញណែនដោយមនុស្ស

2024/01/05 06:24:12 pm        159

ទីក្រុងទឹកកកហារប៊ីន (The "ice city" of Harbin) ដែលជាទីក្រុងគ្របដណ្ដប់ដោយព្រិលនៅភាគ ភាគឦសាន ខេត្តហេឡុងជាំង របស់ប្រទេសចិន កំពុងទាក់ទាញអ្នកទស្សនាដ៏ច្រើនបំផុតចូលទៅទស្សនាផ្ទាំងចម្លាក់ទឹកដ៏ធំនិងអស្ចារ្យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថានៅឆ្នាំនេះ ឧទ្យាននេះបានលាតសន្ធឹងលើផ្ទៃដីប្រមាណ៨១០.០០០ ម៉ែត្រក្រឡា និងមានទឹកកកចំនួន២៥០.០០០ ម៉ែត្រត្រីគុណ។

អនុប្រធានផ្នែកទីផ្សារនៃ ព្រឹតិ្តការណ៍Harbin Ice and Snow World លោក សុនហ្សេមីម(Sun Zemim) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថាចំនួនជាមធ្យមនៃអ្នកទស្សនាប្រចាំថ្ងៃទៅកាន់ឧទ្យានក្នុងឆ្នាំនេះបានកើនឡើងស្ទើរតែទ្វេដងបើធៀបនឹងឆ្នាំ២០២៨។ ភ្ញៀវទេសចរដែលសម្រុកចូលទីក្រុង នេះ បានកក់សណ្ឋាគារពេញទាំងអស់និង សំបុត្របានលក់អស់គ្មានសល់។

អ្នកទេសចរម្នាក់អាយុ ២៣ឆ្នាំ មកពីទីក្រុង អ៊ូហាន(Wuhan) បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការកក់ទុក គឺពិតជាពិបាកណាស់។ បើនិយាយពីការកក់បន្ទប់សណ្ឋាគារវិញ យើងបានចំណាយពេលពីរទៅបីថ្ងៃ មុនពេលយើងរកឃើញសណ្ឋាគារល្អសមរម្យ។ សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍ Ice and Snow World ត្រូវបានលក់អស់តាមអ៊ីនធឺណិត ដូច្នេះខ្ញុំបានទិញតាមគេហទំព័រ ស៊ៀនអ៊ូ វ៉ាង អ៊ីហ្វី (Xianyu” Wang Yifei)។

សារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua)បានរាយការណ៍កាលពីថ្ងៃពុធ ៣ មករា សប្ដាហ៍នេះ ថា ក្នុងឱកាសថ្ងៃឈប់សម្រាកឆ្នាំថ្មី ពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំរបស់ទីក្រុងនេះ បានជួយទាក់ទាញអ្នកទស្សនាជាង ៣លាននាក់ទៅកាន់ទីក្រុង ហារប៊ីន (Harbin) អំឡុងពេលវិស្សមកាលរយៈពេល ៣ ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ដោយរកប្រាក់ចំណូលចំនួន ៥,៩១ ពាន់លានយ័ន ឬស្មើរ៨២៦ លានដុល្លារអាមេរិក នៅក្នុងវិស័យទេសចរណ៍៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm