ផ្លូវជាតិ​លេខ​៣ សាងសង់​សម្រេច​បាន​ ៩៨​ភាគរយ​ហើយ​

2021/06/23 01:58:11 am        355

ភ្នំពេញ៖ ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់ភ្នំពេញ-កំពត សាងសង់​សម្រេច​បាន​ ៩៨​ភាគរយ​ហើយ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​ទៀត ទើប​ក្រសួង​សាធារណការ​សម្រេច​ថា នឹង​ចុះ​ហត្ថា​លេខា​ទទួលយក ឬ​មិន​ទទួលយក ព្រោះ​នៅ​តាម​ដាន​ពិនិត្យ​គុណភាព​សិន​។​

​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣ ពី​ចោមចៅ រាជធានី​ភ្នំពេញ​ទៅដល់​ក្រុង​កំពត បើ​គិត​មកដល់ពេលនេះ​ការសាងសង់​សម្រេចបាន​ប្រមាណ​៩៣%​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នាឱកាស​អញ្ជើញ​ត្រួតពិនិត្យ​ដំណើរការ​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​៣ នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវជាតិ​លេខ​៣​នេះ បាន​សាងសង់​លឿន​មុន​ផែនការ​មួយឆ្នាំ ដែល​គម្រោង​ផែនការ គឺ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​ឯណោះ​។​

​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប​ប្រមាណ ១៣៤​គីឡូម៉ែត្រ ដោយ​ក្នុងនោះ ​ប្រវែង ៦៩​គីឡូម៉ែត្រ ចាប់ពី​ចោមចៅ​ដល់​បែក​គុ​ស មាន​ទទឹង​២៤,៥​ម៉ែត្រ ត្រូវ​សាងសង់​ជា​ផ្លូវ​៤​គន្លង ដោយ​២​គន្លង​ទៅ និង​២​គន្លង​មក មាន​សួនច្បារ​កណ្តាល និង​ចាប់ពី​បែក​គូស ដល់ទី​រួម​ខេត្តកំពត​ប្រវែង​ជាង ៦៥ គីឡូម៉ែត្រ ត្រូវ​សាងសង់​ជា​ផ្លូវ ២​គន្លង គឺ​១​គន្លង​ទៅ និង​១​គន្លង​មក ទទឹងផ្លូវ​១២​ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៧០ មី​លី​ម៉ែត្រ​។ ជា​ផែនការ​ត្រូវ​ប្រើពេល​សាងសង់​រយៈពេល​៤៨​ខែ ប្រើប្រាស់​ថវិកា​ជាង​២២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​សាងសង់ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​បន្ថែម​លើក​ការសាងសង់​ផ្លូវជាតិ​លេខ​៣​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បំពាក់​កាមេរ៉ា​ចាំ​វាស់​ល្បឿន​លើស​កំណត់ និង​រៀបចំ​បង្កប់​ជញ្ជីង​ថ្មឹ​ង​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដើម្បី​ត្រួតពិនិត្យ​ទម្ងន់ ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ការ​ថ្លឹង​របស់​ស្ថានីយ៍​ជញ្ជីង​អចល័ត ដែល​នឹង​សាងសង់​នៅ​សងខាង​ផ្លូវ​តែម្ដង​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm