កម្មករ និយោជិត​នៅ​កោះកុង​ជាង​មួយ​ម៉ឺន​នាក់ ទទួលបាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​

2021/06/23 02:15:50 am        652

​កោះកុង៖ កម្មករ និង​និ​យោ​ជិ​ត​តាម​បណ្តា​រោងចក្រ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វី​ដ-​១៩​ នៅ​ថ្ងៃទី​២២ មិថុនា តាមរយៈ​ក្រុមការងារ​ក្រសួងសុខាភិបាល​។

​​ក្រុមកម្មករ និ​យោ​ជិ​ត​ប្រមាណ​១​ម៉ឺន​៥​ពាន់​ទទួលបាន​ថ្នាំ​វ៉ាក់សាំង​ហើយ​នៅ​ថ្ងៃទី​២២ ខែមិថុនា បន្ទាប់ពី​មានការ​រកឃើញ​វិជ្ជមាន​កូ​វីដ-​១៩​ថ្មី​ទៅលើ​កម្មករ និង​ពលរដ្ឋ​ពាក់ព័ន្ធ​ជាង​៧០០​នាក់​ក្នុង​រយៈពេល​៥​ថ្ងៃ​មកនេះ​។​

​លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង គូស​បញ្ជាក់​នៅ​ថ្ងៃទី​១៨ ខែមិថុនា​ថា ក្នុងចំណោម​រោងចក្រ​ចំនួន​៥ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង គឺ​រោងចក្រ​ដែល​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​ដល់​ក្រុមកម្មករ​-​និ​យោ​ជិ​ត​មុនគេ​នោះ គឺ​រោងចក្រ​យ៉ា​សា​គិ ពីព្រោះ​រោងចក្រ​មួយ​នេះ​ត្រូវបាន​រកឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ច្រើនជាងគេ​។ បន្ទាប់មក​គឺ​រោងចក្រ​កាត់ដេរ KKN1, KKN2 និង KKN3​។​

​ចំពោះ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​នៅពេលនេះ ត្រូវបាន​លោក ទូ សាវុធ អះអាងថា មិន​ធ្វើ​ព្រមៗ​គ្នា​នោះទេ ពោលគឺ​នៅតាម​បណ្តា​ក្រុង​ស្រុក​នឹង​អនុវត្ត​ទៅតាម​កាល​បរិច្ឆេទ​ថ្ងៃ​កំណត់​របស់​អាជ្ញាធរ​។

ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ទទួលបាន​ការចាក់​វ៉ាក់សាំង​នៅ​មជ្ឈមណ្ឌល​ស៊ូ​ណឹ​ង និង​សាខា​កាកបាទក្រហម​ខេត្ត នៅ​ថ្ងៃទី​២០ មិថុនា​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​បានឱ្យដឹងថា ចាប់​តាំង​មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មកដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ខេត្តកោះកុង​មាន​មន្ត្រីរាជការ កម្លាំង​នគរបាល អាវុធហត្ថ យោធា បុគ្គលិក​វិស័យ​ឯកជន​សរុប​ចំនួន​១១,៧៩៩ នាក់​/​ស្រី​៤,២៦២​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។​

​បច្ចុប្បន្ន​ទាំង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា មាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជាង​៧០០​នាក់ បើ​គិត​ចាប់ពី​ថ្ងៃទី​១១ ខែមិថុនា មកដល់​ត្រឹម​ថ្ងៃទី​១៧ មិថុនា សម្រាប់​អគារ​ព្យាបាល​អ្នកជំងឺ​វិញ មាន​វិទ្យាល័យ​ចាំ​យាម​២​អគារ និង​វិទ្យាល័យ​ប៉ាក់​ខ្លង​២​អគារ ដោយ​មិន​រាប់​ប​ញ្ចូ​ន​នៅ​ស្រុកស្រែ​អំបិល​នោះទេ​៕ អត្ត​បទ៖ឈឹម មករា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm