ពិធីផ្ទេរ និងប្រតិភូកម្ម មុខងារមួយចំនួនក្នុងវិស័យអប់រំ ដល់រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់

2024/01/05 09:14:27 pm        422

ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំយុវជន និងកីឡា ប្រកប​ដោយ​ប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ណ្ន និងសមធម៌សង្គម រាជរដ្ឋាភិបាល​កម្ពុជា បានចេញអនុក្រឹត្យ សម្រេចធ្វើការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និង​ការផ្តល់សេវាអប់រំ ពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសវិញ។

ស្របតាមអនុក្រឹត្យ និងការសម្រេចរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តពោធិ៍សាត់ មាន​រៀបចំពិធី ផ្ទេរមុខងារគ្រប់គ្រងក្នុវិស័យអប់រំ យុវជន និងកីឡា ទៅអោយរដ្ឋបាលក្រុង-ស្រុក សម្រា​ប់​ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុក​ទាំ​ង​៧ក្នុ​ង​ខេត្តពោធិ៍សាត់ផងដែរ ។

សម្រាប់មុខងារចំនួន៣ ក្នុងវិស័យអប់រំ ត្រូវធ្វើការផ្ទេរទៅអោយរដ្ឋបាលក្រុង-ស្រុករួមមាន៖ ១.មុខងារ​គ្រប់គ្រងការអប់រំកុមារតូច, ២.មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង ៣.មុខងារ​គ្រប់គ្រង​ការ​អប់រំក្រៅប្រព័ន្ធ។

ក្នុងនោះ ក៏មានការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលក្នុងវិស័យអប់រំ យុវជន និងកីឡា ចំនួន៣ ទៅ​ឱ្យរដ្ឋបាលក្រុង ស្រុក ផងដែរ រួមមាន ៖ ១.មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, ២.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និង ៣.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។

នាឱកាសនោះ ឯកឧត្តម ងួន ប៉ោសេង បានលើកឡើងថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និង​កីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក តាមរយៈអនុក្រឹត្យនេះ គឺជាការបែងចែក​ឡើងវិញ​ឱ្យ​បាន​ច្បាស់​លាស់​នូវតួនាទី និងការទទួលខុសត្រូវរវាង ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​អប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃ​កំណែ​ទម្រង់​ក្នុង​វិស័យអប់រំ ដែលបាន និងកំពុងអនុវត្តដោយ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែ​ទោះបីយ៉ាងណា ក្រសួង អប់រំ យុវជន និង កីឡា នៅតែមានតួនាទី សំខាន់នៅ ក្នុងការ រៀបចំ គោល​នយោបាយជាតិ ផែនការ យុទ្ធសាស្ត្រ ជាតិ ការសិក្សាស្រាវជ្រាវកម្មវិធីសិក្សាជាតិ និយាម និង​ស្តង់ដា​អប្បបរមា ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ កាគាំទ្របច្ចេកទេស ការ​តាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃដដែល៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm