កម្ពុជា​-​ស៊ុត​អ៊ែត បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ ស្តីពី​សិទ្ធិ​ការងារ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​

2021/06/23 02:57:45 am        305

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ុយ​អ៊ែត បាន​ឯកភាព​គ្នា​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​សិទ្ធិ​ការងារ និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ធ្វើ​យ៉ាងណា​សម្រេចបាន​តាម​គោលដៅ ដែល​បាន​ចែង​ក្នុង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​។​

​ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​នៅក្នុង​ជំនួបរវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០២១​នេះ ដើម្បី​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា​នា​ឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរាជទូត ត្រូវផុត​អាណត្តិ​ការទូត​នា​ខែកក្កដា​ខាងមុខ​។

​ឯកឧត្តម ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី​ថា លទ្ធផល​នៃ​ជំនួប​នា​ថ្ងៃនេះ​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​និង​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ភាគី​ទាំងពីរ​ក៏មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដែល​កំពុង​បន្ត និង​សមិទ្ធផល​ជាច្រើន​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ដែល​ប្រទេស​ទាំងពីរ បាន​និង​បន្ត​អនុវត្ត​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួមទាំង​កម្រិត​ជាតិ​និង​ពិភពលោក ដូចជា​៖​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​, សិទ្ធិ​ការងារ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​​ឯកឧត្តម ងុ​យ រិ​ទ្ធ បាន​លើកឡើងថា ក្នុងជំនួប​នោះ​ភាគី​ស៊ុយអែត បាន​អរគុណ​ដល់​កម្ពុជា​ដែល​បានផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល​ដំបូង​គេ​បង្អស់​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​នេះ ​កាលពី​ឆ្នាំ​២០១៦ នៅ​ក្នុងឱកាស​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​។ ឯកឧត្តម​ឯកអគ្គរាជទូត​បន្ថែម​ទៀតថា នឹង​នាំយក​នូវ​ព័ត៌មាន​ល្អៗ​និង​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​ខិតខំ​សម្រេចបាន​ជម្រាប​ជូនទៅ​រាជរដ្ឋាភិបាល​ស៊ុយ​អ៊ែត ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​​សូមបញ្ជាក់ថា កម្ពុជា​បាននិងកំពុង​បន្ត​អនុវត្តបាន​យ៉ាង​ល្អ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល​នេះ ដូចជា​៖ បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាព​សុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, ជម្រុញ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពល​ករ​ទេស​ន្ត​ប្រវេសន៍​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ ក៏ដូចជា​តំបន់ និ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សំដៅ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍ និង​គាំពារ​វិស័យ​ការងារ​។​ល​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm