យុវជនសង្គមស៊ីវិលចេញសារអបអរសាទរទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ និងរម្លឹកដល់វីរភាព សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឯក សន្តិភាព និងការអភិវឌ្ឍ

2024/01/05 09:49:57 pm        276

ព្រៃវែង ៖ ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសារអបអរសាទរទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ ៧មករា ១៩៧៩-៧មករា ២០២៤ និងរម្លឹកដល់វិរៈភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសឯក សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ 

​លោក ពៅ សុជាតិ ប្រធានយុវជនសង្គមស៊ីវិល សាខាព្រៃវែង នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងថា ថ្ងៃទី៧ ខែមករា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ខំខាន់និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំមូល។ លោកបន្តថា ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែចង់ចាំ និងតាមដានប្រវត្តិសាស្ត្ររបស់ខ្លួនជានិច្ច។

លោកបានលើកឡើថា៖«អ្វីដែលខ្ញុំចង់ផ្តោតសំខាន់នោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឲ្យខានតែបាន»។

ចំណែកឯ លោក ហេង សំណង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងថា បណ្តាលក្រុមយុវជនខេត្តក្រុង នានា នឹងបន្តរៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយ រដ្ឋបាលក្រុង ស្រុក ខេត្តជាបន្តបន្ទាប់ទៀត។ 

លោកថ្លែងថា៖«អ្វីដែលយើងចង់ឃើញ ក្នុងនាមជាយុវជន អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាជនខ្មែរទាំងអស់ គឺធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី ដើម្បីមាតុភូមិរបស់យើង»។ 

លោកថ្លែងថា ចំពោះការរៀបចំចូលរួមអបអរសាទ ទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍នៅតាមបណ្តាលខេត្ត ក្រុង នានា សម្តែងការអរគុណ ដឹងគុណដល់វិរៈភាព យុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដីពិសេសចង់សម្តែងដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះ ភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ប្រល័យពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។ 

ក្រុមយុវជនសង្គមស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាន នូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        176
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm