អ៊ុយក្រែនកំណត់គោលដៅលើតំបន់គ្រីម៉េ ដែលរុស្ស៊ីកាន់កាប់ ក្នុងការវាយប្រហារតាមអាកាស

2024/01/06 12:06:09 am        70

អ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើប៉ុស្តិ៍បញ្ជាការរុស្ស៊ី នៅជិតទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីម៉េ (Crimea) កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) ក្នុងការវាយប្រហារតាមអាកាស ដែលរុស្ស៊ីបាននិយាយថា បណ្តាលឲ្យមនុស្សម្នាក់ រងរបួស។

ទីក្រុងគីវ បានវាយប្រហារឧបទ្វីបនេះ ដែលគ្រប់គ្រងដោយរុស្ស៊ី ពេញមួយសង្គ្រាមនេះ ដោយបានបាញ់មីស៊ីល និងយានដ្រូន នៅទីក្រុងពង់ផែ Sevastopol ក្នុងគោលបំណងកម្ទេចកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី។

ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះ កងទ័ពអ៊ុយក្រែនបាននិយាយថា៖ «ថ្ងៃនេះ នៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារទីបញ្ជាការនៃកងកម្លាំងកាន់កាប់របស់រុស្ស៊ី នៅជិតទីក្រុង Sevastopol»។

សំឡេងនៃគ្រាប់មីស៊ីលហោះពត់ពេន ដែលបានបាញ់ចេញមក នៅពីខាងលើ អាចត្រូវបានឮ នៅក្នុងរូបភាពវីដេអូ ដែលត្រូវបានចែករំលែកតៗគ្នាតាមប្រព័ន្ធបណ្តាញសង្គម នៅតំបន់គ្រីម៉េ ខណៈដែលស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើង ក្នុងពេលនោះ។

ប្រទេសរុស្ស៊ីបានអះអាងថា ការការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅ ចំនួន ១០គ្រាប់ពីលើឧបទ្វីបនេះ ហើយថា ខ្លួនបានបំផ្លាញនូវអ្វី ដែលខ្លួនហៅថា ជា «ការវាយប្រហារភេរវកម្ម» ដោយកងកម្លាំងរបស់ទីក្រុងគីវ។

អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បាននិយាយថា មនុស្សម្នាក់ បានរងរបួស បន្ទាប់ពីអំបែងគ្រាប់ បានធ្លាក់ចំផ្ទះមួយខ្នង៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm