ផ្តើមពីថ្ងៃ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា!

2024/01/06 12:07:35 am        152

ភ្នំពេញ ៖ ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។

បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្ស ប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបាន ឃើញសង្គមសម័យទំនើបរបស់ខ្លួនដូច សព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។ 

ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ 

វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា«សម្តេចពុក»ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។  

នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ 

ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា«ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់ នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។ 

សរុបមកវិញ តាមរយៈវីរភាពគ្មានអ្វីប្រៀបផ្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ឬអាចនិយាយម្យ៉ាងទៀតថា សម្តេចជាមេដឹកនាំដែលបានកសាងសមិទ្ធផលធំធេងមិនធ្លាប់មានសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ ឆ្នាំចុងក្រោយ។ 

សមិទ្ធផលនិងស្នាដៃដ៏អស្ចារ្យដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន និងរាមច្បងជំនាន់មុននៃគណបក្សប្រជាជនកម្ពុជាត្រូវបានថែរក្សាការពារយ៉ាងល្អដោយរាជរដ្ឋាភិបាលបន្តវេនជំនាន់ក្រោយដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាក្តីសង្ឃឹមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm