ឥណ្ឌាបញ្ជូននាវាចម្បាំង បន្ទាប់ពីប្លន់នាវាមានទង់ជាតិលីបេរីយ៉ា នៅសមុទ្រអារ៉ាប់

2024/01/06 12:50:21 am        78

កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅថ្ងៃសុក្រនេះថា នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើដំណើរឆ្ពោះទៅកាន់នាវាដែលមានទង់ជាតិលីបេរីយ៉ា ដែលត្រូវបានប្លន់នៅសមុទ្រអារ៉ាប់ ហើយយន្តហោះកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI ដែលសារព័ត៌មានរ៉យទ័រមានភាគហ៊ុនភាគតិចតួចជាមួយ បានរាយការណ៍មុននេះ ដោយដកស្រង់សម្តីមន្ត្រីយោធាថា យ៉ាងហោចណាស់សមាជិកនាវិកឥណ្ឌា ១៥នាក់ នៅលើនាវា MV Lila Norfolk ដែលត្រូវបានប្លន់នៅជិតឆ្នេរសមុទ្ររបស់ប្រទេសសូម៉ាលី ហើយកងទ័ពជើងទឹកបានទទួលព័ត៌មានអំពីវា កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា នាវានេះ បានផ្ញើសារមួយនៅគេហទំព័រ របស់ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដោយនិយាយថា បុគ្គលិកប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណពី ៥ទៅ ៦នាក់ បានឡើងជិះ កាលល្ងាចថ្ងៃទី៤ ខែមករា។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា នាវាចម្បាំងឥណ្ឌា INS Chennai ត្រូវបានបង្វែរ និងដាក់ពង្រាយដើម្បីជួយដល់នាវានេះ ដោយបន្ថែមថា យន្តហោះកងទ័ពជើងទឹក បានហោះពីលើនាវាដែលត្រូវគេប្លន់នៅថ្ងៃសុក្រនេះ ហើយបានបង្កើតទំនាក់ទំនងជាមួយនាវានោះ។

កងទ័ពជើងទឹកឥណ្ឌា បានបង្កើនការឃ្លាំមើលរបស់ខ្លួន នៅសមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ នាពេលថ្មីៗនេះ នៅក្នុងតំបន់។

កាលពីដើមសប្តាហ៍នេះ កងទ័ពជើងទឹក បាននិយាយថា ខ្លួនបានស៊ើបអង្កេតនាវានេសាទមួយចំនួនធំ និងនាវាដែលចូលចតក្នុងសមុទ្រអារ៉ាប់ខាងជើង និងកណ្តាល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm