
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា សភាត្រូវតែធ្វើសកម្មភាព ដើម្បីធានាថា សហរដ្ឋអាមេរិក អាចបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្តែវាច្បាស់ណាស់ថា រុស្ស៊ីបានបរាជ័យរួចទៅហើយ។
លោក Miller បានថ្លែងថា៖ «ខ្ញុំនឹងនិយាយថា យើងត្រូវការសភាដើម្បីធ្វើសកម្មភាព។ យើងអស់ថវិកានៅទីនេះ។ យើងដឹងថា យើងត្រូវបន្តគាំទ្រអ៊ុយក្រែន។ ពួកគេត្រូវការ ពួកគេពឹងផ្អែកលើជំនួយនេះ។ ពួកគេពឹងផ្អែកលើវា ដើម្បីបន្តប្រយុទ្ធប្រឆាំងអ្វីដែលជា ការវាយប្រហារដ៏ឃោរឃៅរបស់រុស្សី ដែលនៅតែបន្តកើតមាន នៅតែបន្តជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ វាជារឿងសំខាន់សម្រាប់សភា ក្នុងការធ្វើសកម្មភាព ដើម្បីបន្តផ្តល់មូលនិធិដល់លទ្ធិប្រជាធិបតេយ្យដែលកំពុងបន្តការពារខ្លួននេះ»។
យោងតាមលោក Miller វាច្បាស់ណាស់ថា រុស្ស៊ីបានបរាជ័យ ហើយការវាយតម្លៃរបស់សេតវិមាន គឺថា រុស្ស៊ីមិនអាចកាន់កាប់ទីក្រុងគីវបានទេ។ លោក ពូទីន មិនបានសម្រេច ហើយនឹងមិនអាចសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួនទេ ពោលគឺការដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល។
លោក Miller បានបញ្ជាក់ថា៖ «យើងបានមើលការអនុវត្តរបស់អ៊ុយក្រែន មិនត្រឹមតែការអនុវត្តរបស់ពួកគេនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែវិធីដែលពួកគេអាចកសាងសេដ្ឋកិច្ចរបស់ពួកគេ និងកំណែទម្រង់ដែលពួកគេបានធ្វើ ចាំបាច់ត្រូវធ្វើបន្ថែមទៀតលើគ្រប់វិស័យទាំងអស់នោះ។ ជាការពិតណាស់ វិធីដែលពួកគេបានប្រមូលផ្តុំការគាំទ្រមិនត្រឹមតែមកពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមមកពីអឺរ៉ុបទាំងមូល និងវិធីដែលពួកគេបន្តប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងកងទ័ពរុស្ស៊ី»។